Nguyen Thuc Thuy Tien - បវរកញ្ញាឯក វៀតណាម ក្លាយជាម្ចាស់គ្រងមកុដ Miss Grand International ២០២១

(VOVWORLD) - នាងមានសមត្ថភាពនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងការបញ្ចេញកាយវិការប្រកបដោយមន្តស្នេហ៍។ 
Nguyen Thuc Thuy Tien - បវរកញ្ញាឯក វៀតណាម ក្លាយជាម្ចាស់គ្រងមកុដ Miss Grand International ២០២១ - ảnh 1Nguyen Thuc Thuy Tien - បវរកញ្ញាឯក វៀតណាម ក្លាយជាម្ចាស់គ្រងមកុដ Miss Grand International ២០២១

Nguyen Thuc Thuy Tien – បវរកញ្ញាឯក វៀតណាមបានយកឈ្នះលើបេក្ខនារីចំនួន ៥៩ នាក់ផ្សេងទៀតដើម្បីក្លាយជាម្ចាស់គ្រងមកុដ Miss Grand International ២០២១ នាវគ្គផ្តាច់ព្រ័ត្រ ដែលបានរៀបចំឡើងនារាត្រីថ្ងៃទី ៤ ធ្នូនៅប្រទេសថៃ។ ក្នុងរាត្រីផ្តាច់ព្រ័ត្រនេះ Nguyen Thuc Thuy Tien បានឆ្លងកាត់ការប្រកួតគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ជាពិសេស ក្នុងបទបង្ហាញលើប្រធានបទស្ដីពីការបញ្ឈប់អំពើហិង្សា និងសង្រ្គាមនោះ នាងបានបង្ហាញពីទំនុកចិត្តនៅពេលអំពាវនាវឱ្យមនុស្សគ្រប់រូបសាមគ្គីភាព រួមដៃគ្នាការពារពិភពលោក ចែករំលែកក្តីស្រលាញ់ ដើម្បីបង្កើតកម្លាំងពលំធំជាងមុន ឆ្ពោះទៅកាន់ពិភពលោកដ៏ល្អប្រសើរ និងពោរពេញដោយក្តីស្រឡាញ់។ នាងមានសមត្ថភាពនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងការបញ្ចេញកាយវិការប្រកបដោយមន្តស្នេហ៍។ ជាពិសេស នៅពេលបញ្ចប់បទបង្ហាញរបស់ខ្លួន នាងបាននិយាយជាភាសាថៃ ដោយទទួលបានការគាំទ្រពីសំណាក់គណៈមេប្រយោគ ក៏ដូចជាទស្សនិកជនដែលកំពុងទស្សនាកម្មវិធីនេះ។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួននោះ បវរកញ្ញាឯក វៀតណាម ក្លាយជាម្ចាស់គ្រងមកុដ Miss Grand International ២០២១។ សូមបញ្ជាក់ដែរថា Nguyen Thuc Thuy Tien កើតនៅឆ្នាំ ១៩៩៨ ហើយមានកម្ពស់ ១,៧១ ម៉ែត្រ។ នាងធ្លាប់ជាប់ជាបវកញ្ញាលេខ ១ បវកញ្ញាណាមបូ ឆ្នាំ ២០១៧ និងជាប់ក្នុងចំណោមបរកញ្ញាវៀតណាមទាំង ៥ រូបឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ