Nguyen Thuy Linh បានឈ្នះជើងឯករងលើវិញ្ញាសាឯកត្តជននារីក្នុងការប្រកួតវាយសីអន្តរជាតិ Thailand International Challenge ២០២៣
(VOVWORLD) - នាថ្ងៃទី ១២ មីនា នៅទីក្រុងបាងកកនៃប្រទេសថៃ អត្តពលិក Nguyen Thuy Linh (វៀតណាម) បានជួបជាមួយអត្តពលិក Asuka Takahashi (ជប៉ុន) ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាវាយសីឯកត្តជនក្នុងព្រឹត្តិការណ៍ប្រកួតវាយសីអន្តរជាតិ Thailand International Challenge ឆ្នាំ ២០២៣។
ជាលទ្ធផល Asuka Takahashi ឈ្នះ ២ សិតជាមួយនឹងពិន្ទុដូចគ្នា ២១-១៧ និងទទួលបានជើងឯក។ កញ្ញា Nguyen Thuy Linh បានទទួលតំណែងជើងឯករង។ នេះជាការប្រកួតដ៏សំខាន់សម្រាប់កីឡាការិនី Nguyen Thuy Linh ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ដែលប្រព្រឹត្តិទៅនៅខែឧសភា នៅប្រទេសកម្ពុជា៕