|
ក្រុមឧទ្ទាម Boko Haram (រូបថត៖Vox.com) |
(VOVworld) - តាមសេចក្ដីប្រកាសរបស់កងទ័ព Niger នាថ្ងៃទី២៨ ឧសភា កងកម្លាំង
សន្តិសុខ Niger បានកំទិចខ្មាន់កាំភ្លើងចំនួន១២នាក់នៃក្រុមឧទ្ទាមអ៊ីស្លាម Boko
Haram នៅពេលក្រុមឧទ្ទាមនេះដំណើរការវាយប្រហារនៅតំបន់ Bosso ភាគអាគ្នេយ៍
ជាប់ព្រំដែនជាមួយនីហ្សេរីយ៉ា។ចាប់តាំងពីឆ្នាំ២០០៩មក Boko Haram មានច្រើន
លើកច្រើនសាអនុវត្តន៍ការវាយប្រហារនិងចាប់ពង្រត់នៅ នីហ្សេរីយ៉ាសំដៅបង្កើត
រដ្ឋអ៊ីស្លាមមួយនៅទីនេះ។រដ្ឋអំណាចនីហ្សេរីយ៉ាបាន ជំរុញខ្លាំងការប្រយុទ្ធប្រឆាំង
Boko Haram បណ្ដាលឲ្យយក្រុមអ៊ីស្លាមជ្រុលនិយម នេះស្វែងរកវិធានការបើក
ទូលាយសកម្មភាពនៅ Niger Chad និង Cameroon ហើយក្លាយទៅជាការគំរាម
កំហែងសន្តិសុខចំពោះតំបន់ពាយព្យទ្វីបអាហ្រ្វិក៕