Nigeria ជំរុញទំនាក់ទំនងជិតស្និតថែមទៀតជាមួយអាស៊ាន


Nigeria ជំរុញទំនាក់ទំនងជិតស្និតថែមទៀតជាមួយអាស៊ាន - ảnh 1
Nigeria ជំរុញទំនាក់ទំនងជិតស្និតថែមទៀតជាមួយអាស៊ាន (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ ឧសភា ឯកអគ្គរដ្ឋទូតថ្មីរបស់ Nigeria ប្រចាំនៅ
អាស៊ាន លោក Muhammad Lawal Sulaiman បានជូនសារតាំងឡើងអគ្គលេខា
ធិការអាស៊ាន លោក  Le Luong Minh។ ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត  Sulaiman
បានអះអាងថា៖  Nigeria មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនិង
បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ជាមួយអាស៊ាន។ ឯកអគ្គរដ្ឋទូត Nigeria លើកទឹកចិត្តមកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហគមន៍សេដ្ឋកិច្ច
បណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) សំដៅ ជំរុញសមហរណកម្ម
រវាងប្រទេសនានា។​ រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh
បានឲ្យដឹងថា៖ អាស៊ានកំពុងឆ្ពោះទៅទិស្សនៈវិស័យក្រោយឆ្នាំ ២០១៥ ក្នុងនោះ ការបើកទូលាយទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានគឺជាកត្តាសំខាន់។
លោក Le Luong Minh បានជឿជាក់ថា៖ ឯកអគ្គរដ្ឋទូត Sulaiman នឹងទទួល
បានជោគ ជ័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង Nigeria
លើគ្រប់វិស័យឲ្យបាន ខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ