Nikkei Asia ចាត់ទុកវៀតណាមជារឿងជោគជ័យផ្នែកសេដ្ឋកិច្ចតែមួយគត់របស់អាស៊ីអាគ្នេយ៍ក្នុង “យុគសម័យ” នៃកូវីដ-១៩

(VOVWORLD) - យោងតាមអត្ថបទនេះ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ២,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
Nikkei Asia ចាត់ទុកវៀតណាមជារឿងជោគជ័យផ្នែកសេដ្ឋកិច្ចតែមួយគត់របស់អាស៊ីអាគ្នេយ៍ក្នុង “យុគសម័យ” នៃកូវីដ-១៩ - ảnh 1 អត្ថបទដែលបានចុះផ្សាយលើសារព័ត៌មាន Nikkei Asia

អត្ថបទដែលបានចុះផ្សាយ លើសារព័ត៌មាន Nikkei Asia នាថ្ងៃទី ១៩ ខែវិច្ឆិកា បានវាយតម្លៃថា វៀត ណាមកំពុងក្លាយជា រឿងជោគជ័យផ្នែកសេដ្ឋកិច្ចតែមួយគត់របស់អាស៊ីអាគ្នេយ៍ក្នុង “យុគសម័យ” នៃការរីករាលដាល ជំងឺរាត្បាតកូវីដ-១៩ ដោយនៅតែ រក្សាល្បឿនកំណើនសេដ្ឋកិច្ចវិជ្ជមាន ប្រកបដោយស្ថេរភាព ខណៈពេលដែលសេដ្ឋកិច្ចផ្សេងទៀតកំពុងតស៊ូដើម្បីស្តារឡើងវិញ។

យោងតាមអត្ថបទនេះ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ២,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាត្រីមាសទី ២ បន្តបន្ទាប់ ដែលខឿនសេដ្ឋកិច្ចនេះមានការរីកចម្រើន ទោះបីប្រឈមនឹងជំងឺរាតត្បាតក៏ដោយ។ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានវាយតម្លៃថា នៅឆ្នាំនេះ វៀតណាមនឹងឈានដល់ចំណាត់ថ្នាក់ទីបួន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលើសពីប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី ហើយកាត់បន្ថយគម្លាតជាមួយហ្វីលីពីន។ ផ្ទុយពីសេដ្ឋកិច្ចអាស៊ានដទៃទៀត វៀតណាមបានទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត កូវីដ -១៩។ ការកើនឡើងនៃការនាំចេញជួយជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ