Nikkei Asia៖ វៀតណាមទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនក្នុងវិស័យ Semiconductor

(VOVWORLD) - យោងតាមគេហទំព័រ asia.nikkei.com (ជប៉ុន) វៀតណាមកំពុងសកម្មជំរុញវិស័យផលិតបន្ទះឈីប ជាមួយនឹងការសន្យាកាត់បន្ថយពន្ធនិងការអនុគ្រោះផ្សេងទៀតសម្រាប់សាជីវកម្មផលិត Semiconductor ដើម្បីជួយអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេស។ 

យោងតាមគេហទំព័រasia.nikkei.com (ជប៉ុន) វៀតណាមកំពុងសកម្មជំរុញវិស័យផលិតបន្ទះឈីប ជាមួយនឹងការសន្យាកាត់បន្ថយពន្ធនិងការអនុគ្រោះផ្សេងទៀតសម្រាប់សាជីវកម្មផលិត Semiconductor ដើម្បីជួយអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេស។

Nikkei Asia៖ វៀតណាមទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនក្នុងវិស័យ Semiconductor - ảnh 1វៀតណាមកំពុងសកម្មជំរុញវិស័យផលិតបន្ទះឈីប។ រូបថត៖ Ngoc Ha/TTXVN

គេហទំព័រនេះ បានដកស្រង់ខ្លឹមសារនៃបទសម្ភាសន៍មួយ ដែលក្នុងនោះរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Huynh Thanh Dat បានឲ្យដឹងថា កម្មវិធីជាតិស្តីពីការផលិតបន្ទះឈីបរួមមានកញ្ចប់ជំនួយសម្រាប់វិស័យនេះ តាមរយៈមូលនិធិវិទ្យាសាស្ត្រ និងការស្រាវជ្រាវរួមគ្នារវាងក្រុមហ៊ុនរដ្ឋនិងឯកជនដូចជា FPT ។ សម្ព័ន្ធក្រុមហ៊ុន Nvidia (អាមេរិក) និង Samsung (កូរ៉េខាងត្បូង) កំពុងស្វែងរកការបង្កើនផលិតកម្មបន្ទះឈីបនៅវៀតណាម។ តាមការគ្រោងទុក វៀតណាមនឹងទទួលបានប្រាក់រាប់លានដុល្លារក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពី CHIPS និងវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយក៏ជាកន្លែងសម្រាប់រោងចក្រដំឡើងនិងសាកល្បងដ៏ធំបំផុតនៅលើពិភពលោក របស់សម្ព័ន្ធក្រុមហ៊ុន Intel។

លោក Jose Fernandez អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន បាននិយាយជាមួយ Nikkei Asia ថា វៀតណាមបានទាក់ទាញក្រុមហ៊ុនរាប់សិបនៅក្នុងវិស័យ Semiconductor ហើយក្រុមហ៊ុនអាមេរិកជាច្រើនទៀតនឹងមកវិនិយោគនៅវៀតណាម ប្រសិនបើវៀតណាមមានថាមពលកកើតឡើងវិញគ្រប់គ្រាន់ដើម្បី បំពេញគោលដៅបៃតងរបស់ក្រុមហ៊ុនទាំងនេះ។ វៀតណាមមានគោលដៅបណ្តុះបណ្តាលវិស្វករចំនួន ៥០.០០០ នាក់សម្រាប់ឧស្សាហកម្ម Semiconductor នៅឆ្នាំ ២០៣០ ដោយផ្អែកលើមូលដ្ឋានរឹងមាំនៃការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ