Ninh Binh ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតទាំង១០លើពិភពលោកក្នុងឆ្នាំ២០២៣

(VOVWORLD) - Ninh Binh ត្រូវបានគេប្រៀបប្រដូចនឹងប្រទេស វៀតណាមតូចមួយ ដោយមានទេសភាពសម្បូរបែបនៃព្រៃភ្នំ ទន្លេ សមុទ្រ តំបន់បម្រុងធម្មជាតិ សួនច្បារជាតិ ជីវមណ្ឌលបម្រុងពិភពលោក តំបន់ទេសចរណ៍ជាតិ និងបេតិកភណ្ឌវប្បធម៌ពិភពលោក។
Ninh Binh ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតទាំង១០លើពិភពលោកក្នុងឆ្នាំ២០២៣ - ảnh 1ទេសភាពរដូវមាសនៅ Ninh Binh។ 

កាលពីថ្ងៃទី ៦ ខែកុម្ភៈ គេហទំព័រកក់បន្ទប់ដ៏ល្បីល្បាញលើពិភពលោក Booking.com បានប្រកាសជម្រើសកំពូលទាំង ១០ នៃ "គោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតលើពិភពលោកឆ្នាំ ២០២៣" ដោយផ្អែកលើការវាយតម្លៃចំនួនជាង ២៤០ លាន ដែលបានផ្ទៀងផ្ទាត់ពីអតិថិជននៃគេហទំព័រនេះ។ ក្នុងបញ្ជីនេះ ខេត្ត Ninh Binh របស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៧។

យោងតាមការឧទ្ទេសនាមរបស់ Booking.com ថា Ninh Binh គឺជារាជធានីនៃប្រទេសវៀតណាមក្នុងសតវត្សទី ១០ ដែលត្រូវបានគេស្គាល់ដល់ជាមួយនឹងរមណីយដ្ឋាននិងបេតិកភណ្ឌជាច្រើនដូចជា៖ តំបន់បេតិកភណ្ឌពិភពលោក Trang An ជីវមណ្ឌលបម្រុងនិងសមុទ្រ Kim Son - Con Noi និងតំបន់ Ramsar ពិភពលោក - ត្រពាំង Van Long ជាដើម។ Ninh Binh ត្រូវបានគេប្រៀបប្រដូចនឹងប្រទេសវៀតណាមតូចមួយ ដោយមានទេសភាពសម្បូរបែបនៃព្រៃភ្នំ ទន្លេ សមុទ្រ តំបន់បម្រុងធម្មជាតិ សួនច្បារជាតិ ជីវមណ្ឌលបម្រុងពិភពលោក តំបន់ទេសចរណ៍ជាតិ និងបេតិកភណ្ឌវប្បធម៌ពិភពលោក។ Ninh Binh ក៏ត្រូវបានជ្រើសរើសជាទីតាំងថតភាពយន្ត Hollywood ដ៏ល្បីៗមួយចំនួនដូចជា៖ "Pan and Neverland", "The Quiet American", "Kong: Skull Island" ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ