OECD ទម្លាក់កំរិតព្យាកណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៦
(VOVworld) - អង្គការសហប្រតិបតិ្តការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ទើបនឹង
បានប្រកាសរបាយការណ៍ហិរញ្ញវត្ថុ ក្នុងនោះទម្លាក់កំរិតព្យាករណ៍កំណើនរួមរបស់
ពិភពលោកឆ្នាំ២០១៦ ពី៣,៦%ចុះត្រឹម ៣,៣%។មជ្ឈដ្ឋានអ្នកវិភាគបាន ចាត់ទុកថា
ឆ្នាំ២០១៦ជាឆ្នាំដែលកំណើនសេដ្ឋកិច្ចលើពិភពលោកត្រូវបានបែង ចែកជានិន្នាការ
ចំនួនពីរ។ទីមួយគឺពង្រឹងការស្ដារឡើងវិញរបស់ក្រុមប្រទេសអភិវឌ្ឍន៍ ដោយមាន
កំរិតកំណើនជាមធ្យមចំនួន២%ប្រៀបនឹងកំរិតជាង១%ក្នុង ដំណាក់កាល២០១០-
២០១៤។ទីពីរគឺការបន្ថយល្បឿនយ៉ាងខ្លាំងរបស់ប្រទេស កំពុងអភិវឌ្ឍន៍ដែលកំរិត
កំណើនត្រូវថយចុះនៅត្រឹម២,៤%តែប៉ុណ្ណោះ បើប្រៀបនឹង កំរិត៥%ក្នុងដំណាក់
កាល៥ឆ្នាំកន្លងទៅ៕