OECD បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកល ​ឆ្នាំ ២០២៤​

(VOVWORLD) - អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) កាលពីថ្ងៃទី ២ ខែឧសភា បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះឡើងដល់ ៣,២% ខ្ពស់ជាងការព្យាករណ៍ ២,៩%កាលពីខែកុម្ភៈ។

យោងតាម OECD អត្រាកំណើននេះត្រូវបាននាំចេញដោយផ្អែកលើសុទិដ្ឋិនិយមប្រកបដោយភាពប្រុងប្រយ័ត្នអំពីសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមមានឧត្តមភាព បើទោះបីជាមានកំណើនតិចតួចនិងផលប៉ះពាល់នៃហានិភ័យភូមិសាស្ត្រនយោបាយក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ OECD បានកត់សម្គាល់ថា ការស្ទុះងើបឡើងវិញ "កំពុងប្រព្រឹត្តិទៅមិនស្មើគ្នារវាងតំបន់" ហើយបានព្យាករណ៍ថា "បរិបទម៉ាក្រូសេដ្ឋកិច្ចនឹងបន្តប្រឈមមុខនឹងការអភិវឌ្ឍន៍ចម្រុះ ជាមួយនឹងអតិផរណា និងអត្រាការប្រាក់ធ្លាក់ចុះក្នុងល្បឿនខុសៗគ្នា ក៏ដូចជាតម្រូវការកែលម្អស្ថានភាពហិរញ្ញវត្ថុក៏ខុសគ្នាដែរ”។

OECD បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកល ​ឆ្នាំ ២០២៤​ - ảnh 1OECD ព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ២,៦% នៅឆ្នាំនេះ។ រូបភាព៖ AFP/TTXVN

សម្រាប់ប្រទេសនិងតំបន់មួយចំនួន OECD បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ២,៦% នៅឆ្នាំនេះ។ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤,៩%; ហើយទន្ទឹមនឹងនេះ តំបន់ចាយប្រាក់អឺរ៉ូមានកំណើន ០,៧% ប៉ុណ្ណោះ។ OECD ក៏បានព្រមានថា "ភាពតានតឹងភូមិសាស្ត្រនយោបាយខ្ពស់ ជាពិសេសនៅមជ្ឈិមបូព៌ា អាចរំខានដល់ទីផ្សារថាមពល និងហិរញ្ញវត្ថុ ដែលបណ្តាលឱ្យអតិផរណាកើនឡើង និងមានកំណើនយឺតយ៉ាវ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ