OECD ប្តេជ្ញារួមដំណើរជាមួយវៀតណាមផ្លាស់ប្ដូរថ្មីកំណើន

(VOVWORLD) - នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានស្នើឲ្យ OECD បន្តជំរុញខ្លាំងការផ្ដល់ប្រឹក្សានយោបាយជួយវៀតណាមរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរថ្មីគំរូកំណើនដោយផ្អែកលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញនវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងសម្របសម្រួលផ្ដល់ប្រឹក្សាដល់វៀតណាមស្ដីពីបញ្ហាថ្មីៗដូចជាពន្ធអប្បបរមាសកល កាត់បន្ថយការបញ្ចេញកាបូន និងការពារបរិស្ថាន។
OECD ប្តេជ្ញារួមដំណើរជាមួយវៀតណាមផ្លាស់ប្ដូរថ្មីកំណើន - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយលោក Mathias Cormann អគ្គលេខាធិការ OECD

ក្នុងក្របខ័ណ្ឌសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) នាព្រឹកថ្ងៃទី៦ ខែមិថុនា នៅទីក្រុងប៉ារីស បារាំង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយលោក Mathias Cormann អគ្គលេខាធិការ OECD។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានស្នើឲ្យ OECD បន្តជំរុញខ្លាំងការផ្ដល់ប្រឹក្សានយោបាយជួយវៀតណាមរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរថ្មីគំរូកំណើនដោយផ្អែកលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញនវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងសម្របសម្រួលផ្ដល់ប្រឹក្សាដល់វៀតណាមស្ដីពីបញ្ហាថ្មីៗដូចជាពន្ធអប្បបរមាសកល កាត់បន្ថយការបញ្ចេញកាបូន និងការពារបរិស្ថាន។

អគ្គលេខាធិការ OECD លោក Mathias Cormann បានអះអាងថា OECD នឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសដៅបៃតង និងប្រកបដោយចីរភាព ហើយត្រៀមខ្លួនជាស្រេចចាត់បញ្ជូនអ្នកជំនាញមកជួយឧបត្ថម្ភវៀតណាម ដើម្បីអនុវត្តន៍បទប្បញ្ញត្តិទាក់ទងនឹងពន្ធអប្បបរមាជាសកល។ លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថា OECD គោរពចំពោះតួនាទីរបស់តំបន់អាស៊ីអាគ្នេយ៍ ហើយឯកភាពគ្នាសម្របសម្រួលជាមួយវៀតណាម រៀបចំឱ្យបានល្អសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OECD - អាស៊ីអាគ្នេយ៍លើកទី ២ តាមគំនិតផ្តួចផ្តើមរបស់វៀតណាមនាខែតុលាខាងមុខនៅទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ