OECD បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣

(VOVWORLD) - ក្នុងរបាយការណ៍ថ្មីៗបំផុត OECD នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២  នៅកម្រិត ៣% ដដែល ប៉ុន្តែបានបន្ទាបការព្យាករណ៍ក្នុងឆ្នាំ ២០២៣  មកត្រឹម ២,២% បើប្រៀបធៀបនឹងកម្រិត ២,៨% ក្នុងការព្យាករណ៍កាលពីខែមិថុនាកន្លងទៅ។
OECD បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣ - ảnh 1រូបថត៖ rte.ie

កាលពីថ្ងៃទី ២៦ ខែកញ្ញា អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ អាចរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរជាងការព្យាករណ៍ពីមុន ដោយសារផលវិបាកនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ក្នុងរបាយការណ៍ថ្មីៗបំផុត OECD នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២  នៅកម្រិត ៣% ដដែល ប៉ុន្តែបានបន្ទាបការព្យាករណ៍ក្នុងឆ្នាំ ២០២៣  មកត្រឹម ២,២% បើប្រៀបធៀបនឹងកម្រិត ២,៨% ក្នុងការព្យាករណ៍កាលពីខែមិថុនាកន្លងទៅ។ របាយការណ៍របស់ OECD ក៏បានសរឲ្យឃើញពីយថាទស្សន៍កំណើនរបស់បណ្ដាប្រទេសស្ទើរតែទាំងអស់ក្នុងក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) គឺសុទ្ធតែបានធ្លាក់ចុះលើកលែងតែទួរគី ឥណ្ឌូនេស៊ី និងអង់គ្លេសប៉ុណ្ណោះ។

OECD បានឲ្យដឹងថាកំណើនសេដ្ឋកិច្ចពិភពលោកអាចងាយជាប់គាំងនៅក្នុងត្រីមាសទី ២ ឆ្នាំនេះ ហើយទិន្នន័យរបស់ខឿនសេដ្ឋកិច្ចជាច្រើន "បានបង្ហាញពីដំណាក់កាលកំណើនយឺតយ៉ាវអូសបន្លាយ" ។ ហើយតួរលេខមួយចំនួនបានប្រែក្លាយកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យយថាទស្សន៍កំណើនពិភពលោកមានភាពអាប់អួរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ