OECD ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៦%

(VOVWORLD) - ការវិនិយោគពីបរទេសផ្តោតលើវិស័យផលិតកម្ម ជាពិសេសអេឡិចត្រូនិក ការផលិតម៉ាស៊ីន វាយនភណ្ឌនិងស្បែកជើង....។ 
OECD ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៦% - ảnh 1ផលិតនៅក្រុមហ៊ុន NMS Vietnam Co., Ltd. (វិនិយោគដោយប្រទេសជប៉ុន) (រូបភាព៖ Danh Lam/TTXVN)

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែមីនា អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៦% នៅឆ្នាំនេះ និងស្ថិតក្នុងអត្រាដូចគ្នានៅឆ្នាំ ២០២៤។ ការវិនិយោគពីបរទេសផ្តោតលើវិស័យផលិតកម្ម ជាពិសេសអេឡិចត្រូនិក ការផលិតម៉ាស៊ីន វាយនភណ្ឌនិងស្បែកជើង....។ ជាមួយនឹងការព្យាករណ៍នេះ OECD ជឿជាក់ថា វៀតណាមនៅតែបន្តនាំមុខគេក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៥នៅអាស៊ីអាគ្នេយ៍ (ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ)។

ទាក់ទិននឹងវិស័យទេសចរណ៍ របាយការណ៍របស់ OECD បានឲ្យដឹងថា វៀតណាមមានចំណុចខ្លាំងដោយសារទេសភាពដ៏ស្រស់ស្អាត ភាពសម្បូរបែបនៃប្រភេទទេសចរណ៍ដោយផ្អែកលើជីវភាពសហគមន៍។ ទេសចរណ៍កេរដំណែល  ទេសចរណ៍វប្បធម៌ និងម្ហូបអាហារក៏មានសក្តានុពលខ្លាំងផងដែរ។ យោងតាម OECD វៀតណាមក៏ចាំបាច់ត្រូវធ្វើពិពិធកម្មប្រភពភ្ញៀវទេសចរពីខាងក្រៅយ៉ាងឆាប់រហ័ស ដោយផ្តោតលើទីផ្សារអាស៊ាន និងឥណ្ឌា។ ទន្ទឹមនឹងនោះ ធ្វើអាជីវកម្មទេសចរណ៍ក្នុងស្រុកឲ្យកាន់តែប្រសើរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ