OECD ព្រមានចំណូលនៃប្រជាពលរដ្ឋអង់គ្លេសនឹងធ្លាក់ចុះក្នុងករណីចាកចេញពី EU
|
OECD ព្រមានចំណូលនៃប្រជាពលរដ្ឋអង់គ្លេសនឹងធ្លាក់ចុះក្នុងករណីចាកចេញពី EU (Image: VNA) |
(VOVworld) – របាយការណ៍វិភាគនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍
សេដ្ឋកិច្ច (OECD) នាថ្ងៃទី ២៧ មេសា បានវាតំលៃថា៖ ការចាកចេញពីសហ
ភាព អឺរ៉ុបរបស់អង់គ្លេសនឹងធ្វើឲ្យមានមហន្តរាយដ៏ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច
នៃប្រទេសនេះ ដោយសារបង់ពន្ធបន្ថែមទៀត។ ប្រការនេះនឹងធ្វើឲ្យចំណូល
នៃប្រជាពលរដ្ឋ អង់គ្លេសថយចុះ។ គិតដល់ឆ្នាំ ២០២០ ប្រជាពលរដ្ឋអង់
គ្លេសម្នាក់ៗនឹងបាត់បង់ ប្រាក់ចំនួន ៣២០០ ដុល្លាអាមេរិកដែលស្មើរនឹង
ប្រាក់បៀវត្សរ៍មួយខែនាបច្ចុប្បន្ន។ ផលិតផលក្នុងស្រុកសរុបរបស់អង់គ្លេស
នឹងថយចុះដល់ ៣,៣% នា ៤ ឆ្នាំខាង មុខ ហើយដល់ ៥,១% នាឆ្នាំ ២០៣០។
ការវិភាគថ្មីនេះរបស់ OECD ដូចគ្នាជា មួយការព្រមាននៃក្រសួងហិរញ្ញវត្ថុ
អង់គ្លេសដែលបាននាំចេញនាខែនេះអំពី បញ្ហាពោលខាងលើក្នុងពេល
ដែលអង់គ្លេសចាកចេញពី EU៕