OECD៖ សេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​តិចតូចនាឆ្នាំ ២០២៤

(VOVWORLD) -របាយការណ៍នាពេលថ្មីៗនេះ អំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក OECD បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី។
OECD៖ សេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​តិចតូចនាឆ្នាំ ២០២៤ - ảnh 1រូបថត៖ Getty Images

យោងតាមការវាយតម្លៃរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចេញផ្សាយកាលពីថ្ងៃទី ២៩ វិច្ឆិកា សេដ្ឋកិច្ចពិភពលោកនាឆ្នាំក្រោយអាចនឹងធ្លាក់ចុះ តិចតូច ពោលគឺកំណើននឹងថយចុះបើប្រៀបធៀបទៅនឹងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ និន្នាការកំណើនសេដ្ឋកិច្ចពិភពលោកអាស្រ័យទៅលើកត្តាជាច្រើន ក្នុងនោះជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី។ ក្នុងរបាយការណ៍នាពេលថ្មីៗនេះ អំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក OECD បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី។ ក្នុងរបាយការណ៍នាពេលថ្មីៗបំផុតស្ដីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក OECD បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះចុះត្រឹម ២,៩% ធ្លាក់ចុះបន្តិចពីកម្រិត ៣% ដែលបាននាំចេញនាខែកញ្ញា។

ទាក់ទងនឹងកំណើនសេដ្ឋកិច្ចពិភពលោកនាឆ្នាំក្រោយ។ នៅឆ្នាំក្រោយ OECD រក្សាការព្យាករណ៍ពីមុនរបស់ខ្លួនចំនួន ២,៧% ។ នេះនឹងជាអត្រាកំណើនទាបបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុសកលមក ដោយមិនគិតពីឆ្នាំទីមួយនៃជំងឺរាតត្បាតកូវីដ-១៩។ ទោះយ៉ាងណាក៏ដោយនៅឆ្នាំ ២០២៥ សេដ្ឋកិច្ចពិភពលោកទំនងជានឹងប្រសើរឡើងដោយសម្រេចបានកំណើន ៣% ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ