OIC ចេញសេចក្ដីថ្លែងការណ៍គាំទ្ររដ្ឋប៉ាឡេស្ទីនឯករាជ្យ

OIC ចេញសេចក្ដីថ្លែងការណ៍គាំទ្ររដ្ឋប៉ាឡេស្ទីនឯករាជ្យ - ảnh 1
ប្រធានាធិបតីឥណ្ឌូូនេស៊ីលោក​ Joko Widodo និងប្រធានាធិបតី
ប៉ាឡេស្ទីនលោក Mahmud Abbas (ខាងស្ដាំ) នៅសន្និសីទ
(រូបថត៖AFP/TTXVN)

(VOVworld) - សន្និសីទជាន់ខ្ពស់ពិសេសនៃអង្គការសន្និសីទរដ្ឋអ៊ីស្លាម (OIC) បាន
បញ្ចប់នាថ្ងៃទី៧ មិនានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយអនុម័តលើ
សេចក្ដីថ្លែងការណ៍ហ្សាកាតា ដែលអំពាវនាវឲ្យអនុវត្តន៍ការបោះជំហានជាក់ស្ដែង
ចំនួន២៣សំដៅគាំទ្រប៉ាឡេស្ទីន។តាមសេចក្ដីថ្លែងការណ៍ពោលខាងលើ OIC បាន
អំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើពហិការលើផលិតផលរបស់អ៊ីស្រាអ៊ែលដែល
បានផលិតនៅមណ្ឌលប្រជុំជនហ្សីព ក៏ដូចជាគំរោងការណ៍កសាងមណ្ឌលប្រជុំ
ជនដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប នាំចេញ
ដំណោះស្រាយចំពោះការដែលអ៊ីស្រាអ៊ែលកសាងមណ្ឌលប្រជុំជន ដោយខុស
ច្បាប់ ចំផ្លាញដំណោះស្រាយរដ្ឋទាំងពីរ។សេចក្ដីថ្លែងការណ៍ពោលខាង លើបាន
អះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររបស់ OIC ចំពោះសិទ្ធិម្ចាស់ការរបស់ប្រជាពល
រដ្ឋប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ