OIC និងសភាអារ៉ាប់អំពាវនាវឲ្យសហគមន៍អន្តរជាតិជំរុញដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ

(VOVWORLD) -  បន្ទាប់ពីសកម្មភាពបង្ក្រាបដែលកងទ័ពអ៊ីស្រាអែលបានដំណើរការជាមួយ បាតុករប៉ាឡេស្ទីននៅតំបន់ Gaza នាថ្ងៃទី៣១ មិនា អគ្គលេខាធិការអង្គការកិច្ច សហប្រតិបត្តិការឥស្លាម (OIC) លោក Youssef Al-Othaimeen បានអំពាវនាវឲ្យ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ធ្វើអន្តរាគមន៍ភ្លាមមួយរំពេចសំដៅបញ្ចប់ស្ថានភាព អំពើហឹង្សានេះ 

បន្ទាប់ពីសកម្មភាពបង្ក្រាបដែលកងទ័ពអ៊ីស្រាអែលបានដំណើរការជាមួយ បាតុករប៉ាឡេស្ទីននៅតំបន់ Gaza នាថ្ងៃទី៣១ មិនា អគ្គលេខាធិការអង្គការកិច្ច សហប្រតិបត្តិការឥស្លាម (OIC) លោក Youssef Al-Othaimeen បានអំពាវនាវឲ្យ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ធ្វើអន្តរាគមន៍ភ្លាមមួយរំពេចសំដៅបញ្ចប់ស្ថានភាព អំពើហឹង្សានេះ ព្រមទាំង ស្នើឲ្យសហគម៍អន្តរជាតិការពារជនប៉ាឡេស្ទីន ហើយ ដាក់សម្ពាធចាប់បង្ខំអ៊ីស្រាអែលប្រតិបត្តិតាមកិច្ចសន្យាឲ្យសមស្របនឹងសន្ធិសញ្ញានិងច្បាប់អន្តរជាតិខាងមនុស្សធម៌។ លោកក៏បានសង្កត់ធ្ងន់ទៅលើកការ ស្វែងរកវិធានការនយោបាយសំដៅឆ្ពោះទៅរកសន្តិភាពសំរាប់អ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយឈរលើដំណោះស្រាយរដ្ឋចំនួន ២។ ក្នុងពេលនោះ សភាអារ៉ាប់ក៏បានរិះគន់ការបង្ក្រាបរបស់កងទ័ពអ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ