OIC រៀបចំកិច្ចប្រជុំជាបន្ទាន់ដោយសារភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត
|
OIC រៀបចំកិច្ចប្រជុំជាបន្ទាន់ដោយសារភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត (Image: VNA) |
(VOVworld) – រដ្ឋមន្ត្រីបណ្ដាប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម
(OIC) នឹងចូលរួមកិច្ចប្រជុំជានបន្ទាន់សំដៅពិភាគ្សាអំពីភាពតានតឹងរវាងអ៊ីរ៉ង់និង
អារ៉ាប់ប៊ីសាអូឌីតដែលកំពុងឡើងជណ្តើរ។ កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនា
ថ្ងៃទី ២១ មករា ខាងមុខនៅទីក្រុង Jeddah នៅអារ៉ាប់ប៊ីសាអូឌីត។ អគ្គលេខាធិការ
OIC លោក Iyad Ameen Madani នាថ្ងៃទី ១២ មករា បានឲ្យដឹងថា៖ កិច្ចប្រជុំ នឹង
ត្រូវបានរៀបចំឡើងខណៈដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Retno
Marsudi ចាប់ផ្តើមដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីតក្នុងការ ខំប្រឹង
ប្រែងធ្វើជាប្រទេសអជ្ញាកណ្ដលដោះស្រាយការខ្វែងគំនិតរវាងប្រទេស ឥស្លាម
នៅមជ្ឈឹមបូព៌ារនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត តំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយនិងកិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី
Federica Mogherini បានធ្វើការចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស
ឥណ្ឌូណេស៊ី លោក Retno Marsudi ស្តីពីភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសា
អូឌីត ក្នុងនោះ ភាគីទាំងពីរបានអះអាងនូវកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក
ដំណោះស្រាយសំរាប់បញ្ហានេះនាពេលខាងមុខ៕