Olympic Pyeongchang ២០១៨: IOC ពន្យាពេលសេចក្តីសម្រេចសំរាប់ ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ៨ មករា គណៈកម្មាធិការ Olympic អន្តរជាតិ (IOC) បានជូនដំណឹងថា៖ គេនឹងពន្យាពេលបន្ថែមទៀតដើម្បី ស.ប.ប.ក. បញ្ជូនគណៈប្រតិភូកីឡាកររបស់ខ្លួន ទៅកាន់កូរ៉េខាងត្បូងដើម្បីចូលរួមមហោស្រពកីឡាសិសិរដូវ Olympic Pyeongchang ឆ្នាំ ២០១៨ ចាប់ពីថ្ងៃទី ៩ ដល់ពី ២៥ កុម្ភៈ។ 
Olympic Pyeongchang ២០១៨: IOC ពន្យាពេលសេចក្តីសម្រេចសំរាប់ ស.ប.ប.ក. - ảnh 1 Olympic Pyeongchang ២០១៨: IOC ពន្យាពេលសេចក្តីសម្រេចសំរាប់ ស.ប.ប.ក.

(VOVworld) – នាថ្ងៃទី ៨ មករា គណៈកម្មាធិការ Olympic អន្តរជាតិ (IOC) បានជូនដំណឹង ថា៖ គេនឹងពន្យាពេលបន្ថែមទៀតដើម្បី ស.ប.ប.ក. បញ្ជូនគណៈប្រតិភូកីឡាកររបស់ខ្លួន ទៅកាន់កូរ៉េខាងត្បូងដើម្បីចូលរួមមហោស្រពកីឡាសិសិរដូវ Olympic Pyeongchang ឆ្នាំ ២០១៨ ចាប់ពីថ្ងៃទី ៩ ដល់ពី ២៥ កុម្ភៈ។ សេចក្តីជូនដំណឹងពោលខាងលើត្រូវបាននាំចេញ នៅសម័យពិភាក្សានៃ IOC នៅទីក្រុង Lausanne ស្វីស នាថ្ងៃទី ៩ មករា ដោយមានការចូលរួមរបស់តំណាងនៃកូរ៉េខាងជើង លោក Chang Ung សមាជិកគណៈកម្មាធិការ Olympic  ស.ប.ប.ក.។ ក្នុងសេចក្តីប្រកាសមួយ IOC បានសង្កត់ធ្ងន់ថា៖ កាតព្វកិច្ចរបស់ខ្លួគឺជានិច្ចកាលធានាការចូលរួមរបស់កីឡាករកីឡាការិនីទាំងឡាយដោយមិនអើពើដល់ភាពតានតឹងនយោបាយនិងការបែងចែក។ តាមគណៈកម្មាធិ ការនេះ ដោយសារស្ថានភាពពិសេសលើឧបទ្វីបកូរ៉េ ដោយច្នះហើយ គប្បីមានកិច្ចសន្យា នយោបាយច្បាស់លាស់ពីភាគីទាក់ទិននានា ទើប គណៈកម្មាធិការនេះអាចនាំចេញ សេចក្តីសម្រេចចុងក្រោយ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ