OPEC+ ឆ្ពោះទៅ​ការ​រក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក

(VOVWORLD) - រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត លោក Abdulaziz bin Salman កាលពីថ្ងៃទី ១១ ខែធ្នូ បានឲ្យដឹងថា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងដៃគូ (OPEC+) បានកំណត់គោលដៅ កាត់បន្ថយការឡើងចុះនៃទីផ្សារប្រេង ហើយនឹងបន្តផ្តោតលើស្ថិរភាពទីផ្សារនៅឆ្នាំ ២០២៣។
OPEC+ ឆ្ពោះទៅ​ការ​រក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក - ảnh 1រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត លោក Abdulaziz bin Salman ។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Riyadh លោក Abdulaziz bin Salman បានវាយតម្លៃថា ការសម្រេចចិត្តកាត់បន្ថយទិន្នផលចំនួន ២ លានបារ៉ែល/ថ្ងៃ របស់ OPEC+ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយផ្អែកលើការវិវត្តន៍នាពេលថ្មីៗនេះ។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ៥ ខែតុលា OPEC+ ដែលជាសម្ព័ន្ធភាពនៃប្រទេសផលិតប្រេងចំនួន ២៣ បានសម្រេចចិត្ត កាត់បន្ថយទិន្នផលចំនួន ២ លានបារ៉ែល/ថ្ងៃ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ រហូតដល់ចុងឆ្នាំ ២០២៣ ដោយសារតែក្តីបារម្ភ ចំពោះវិបត្តិសេដ្ឋកិច្ចពិភពលោក។

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា សមាជិក OPEC+ ទាំងអស់ ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានចូលរួមនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។ សកម្មភាពរបស់ក្រុមគឺទាមទារឱ្យមានឯកភាព។ ដូច្នេះ រាល់សមាជិក OPEC+ មិនថាធំ ឬតូច គឺជាផ្នែកមួយនៃដំណើរការបង្កើតសេចក្តីសម្រេចចិត្តនេះ។ តម្លៃប្រេងបានធ្លាក់ចុះក្រោម ៨០ដុល្លា/បារ៉ែលជាលើកដំបូង ចាប់តាំងពីខែមករា ឆ្នាំ ២០២២មក ក្នុងសប្តាហ៍ទៅមិញ ដោយសារតែការព្រួយបារម្ភចំពោះឱនភាពសេដ្ឋកិច្ច និងការកើនឡើងនៃអត្រាការប្រាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ