OPEC ជំ​រុញ​​ការតែងតាំងអគ្គលេខាធិការថ្មី

(VOVWORLD) - រដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកនៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ(OPEC) បានបើកកិច្ចប្រជុំនៅថ្ងៃទី ៣ ខែមករា ដើម្បីពិភាក្សាអំពីការតែងតាំងមេដឹកនាំថ្មី។

បច្ចុប្បន្ន បេក្ខជនមកពីគុយវ៉ែតលោក Haitham al-Ghais គឺបេក្ខជនតែមួយគត់ ដែលត្រូវបានពិចារណាសម្រាប់មុខតំណែងជាអគ្គលេខាធិការនៃអង្គការ OPEC នាពេលខាងមុខ ហើយត្រូវបានវាយតម្លៃថា ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសមាជិកក្នុងប្លុកនេះ។ លោក Haitham al-Ghais បានលាលែងពីតំណែងជាអ្នកតំណាងប្រទេសគុយវ៉ែតប្រចាំអង្គការ OPEC កាលពីខែមិថុនា ឆ្នាំ ២០២១ ហើយត្រូវបានតែងតាំងជានាយករងទទួលបន្ទុកទីផ្សារអន្តរជាតិរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងសាំងគុយវ៉ែត(KPC) ដែលចំណុះកម្មសិទ្ធិរបស់រដ្ឋ។

អគ្គលេខាធិការអង្គការ OPEC បច្ចុប្បន្ន គឺលោក Mohammad Barkindo ជនជាតិនីហ្សេរីយ៉ា ដែលរំពឹងថា នឹងបញ្ចប់អាណត្តិរយៈពេល ៣ ឆ្នាំទីពីររបស់ខ្លួននៅខែកក្កដាខាងមុខ។ ជាក់ស្តែង អគ្គលេខាធិការ OPEC មិនចូលរួមក្នុងការរៀបចំគោលនយោបាយផលិតកម្មរបស់ប្លុកនេះទេ ប៉ុន្តែដើរតួនាទីជាអន្តរការី ដើម្បីស្វែងរកការសម្របសម្រួលរវាងសមាជិក ដែលមានជម្លោះជាញឹកញាប់របស់ OPEC៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ