OPEC និងអ្នកផលិតប្រេងធំៗលើពិភពលោកប្រជុំអំពីស្ថិរភាពតំលៃប្រេង
|
OPEC និងអ្នកផលិតប្រេងធំៗលើពិភពលោកប្រជុំអំពីស្ថិរភាពតំលៃប្រេង (Image: VNA) |
(VOVworld) – បណ្ដាប្រទេសជាសមាជិក OPEC និងអ្នកផលិតប្រេងឆៅធំៗនៅ
ខាងក្រៅអង្គការនេះបានរៀបចំកិច្ចប្រជុំនាថ្ងៃទី ១៧ មិនា សំដៅពិភាក្សអំពីវិធាន
ការស្ថិរភាពតំលៃប្រេង។ ការផ្តើមឡើងនេះទទួលបានការគាំទ្ររបស់ប្រទេស
ចំនួន ១៥ ដែលផលិត ៧៣% ទិន្នផលប្រេងឆៅលើពិភពលោកទាំងមូល ក្នុងនោះ
មានរុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីត។ មុននោះ នាថ្ងៃទី ១៦ កុម្ភៈ នៅទីក្រុង Doha
បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីនិងសមភាគីអា រ៉ាប់ប៊ី
សាអូឌីតរួម Qatar និង Venezuela។ នៅកិច្ចប្រជុំនេះ រុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីត
បានឯកភាពរក្សាទិន្នផលប្រេងឆៅនៅកំរិតនាខែមករាកន្លងទៅសំដៅស្ថិរ
ភាពស្ថិរភាពទីផ្សារប្រេងពិភពលោក។ នាថ្ងៃទី ១៦ មិនា តំលៃប្រេងបានកើន
ឡើងវិញ ក្នុងពេល បណ្ដាវិនិយោគិនបានទិញចូលសកម្មក្រោយរយៈពេល ២
ថ្ងៃលក់នៅតំលៃទាប៕