OPEC ប្តេជ្ញាបន្តសហប្រតិបត្តិការ ដើម្បីផល​ប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោក

(VOVWORLD) - អង្គការបណ្តាប្រទេសនាំចេញប្រេង(OPEC) កាលពីថ្ងៃទី ៣ ខែមករា បានអះអាងសារជាថ្មីនូវការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ចំពោះគោលដៅរួម ដើម្បីពង្រឹងការរួបរួមគ្នានិងភាពស្អិតរមួតនៅក្នុងប្លុក ក៏ដូចជាជាមួយសម្ព័ន្ធមិត្តនៅខាងក្រៅ OPEC។ 

នៅក្នុងសេចក្តីប្រកាសមួយ អង្គការ OPEC បានឲ្យដឹងថា ការខិតខំប្រឹងប្រែងរបស់អង្គការ OPEC និងអ្នកផលិតជាសម្ព័ន្ធមិត្ត ដែលត្រូវបានគេស្គាល់ថា OPEC+ បានជួយសេដ្ឋកិច្ចពិភពលោកឱ្យយកឈ្នះលើបញ្ហាប្រឈមនានាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងធានាស្ថិរភាពនៃទីផ្សារថាមពលពិភពលោក។

OPEC ប្តេជ្ញាបន្តសហប្រតិបត្តិការ ដើម្បីផល​ប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោក - ảnh 1រោងចក្រប្រេងមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ រូបថត៖ AFP/TTXVN

នៅក្នុងទីផ្សារថាមពល តម្លៃប្រេងពិភពលោកបានកើនឡើងម្តងទៀត ដោយសារតែការរំខាននៃតំបន់ប្រេងដ៏ធំបំផុតក្នុងប្រទេសលីប៊ី ក៏ដូចជាភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យវិនិយោគិនព្រួយបារម្ភអំពីលទ្ធភាពដែលការផ្គត់ផ្គង់ប្រេងនឹងរងផលប៉ះពាល់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ បាតុកម្មនៅក្នុងប្រទេសលីប៊ីបានកាត់បន្ថយផលិតកម្មមួយផ្នែកនៅឯអណ្តូងប្រេង Sharara ដែលមានសមត្ថភាព ៣០០.០០០បារ៉ែល/ថ្ងៃនៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។ តម្លៃប្រេងបានកើនឡើងប្រហែល ២ ដុល្លារ/បារ៉ែល នៅដើមសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន សំដៅទៅលើនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ទន្ទឹមនឹងនេះ ការរំពឹងទុកនៃការផ្គត់ផ្គង់ប្រេងដ៏ច្រើននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ បានរារាំងតម្លៃប្រេងមុនកិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅដើមខែកុម្ភៈ ឆ្នាំ ២០២៤ នៃគណៈកម្មការត្រួតពិនិត្យរួមថ្នាក់រដ្ឋមន្ត្រីរបស់ OPEC+ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ