OPEC លើកកំពស់កំរិតព្យាករណ៍អំពីតម្រូវការប្រេងរ៉ែទូទាំងពិភពលោកក្នុងឆ្នាំ២០១៧

OPEC លើកកំពស់កំរិតព្យាករណ៍អំពីតម្រូវការប្រេងរ៉ែទូទាំងពិភពលោកក្នុងឆ្នាំ២០១៧ - ảnh 1
រដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ​ Kuwait លោក Essam al-Marzouk​ ព្រមទាំងជាប្រធានគណៈកម្មការកាត់បន្ថយទិន្នផលរបស់ OPEC ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាននាថ្ងៃទី១៣ កុម្ភៈ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៤ មិនា អង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC)
បាននាំចេញការព្យាករណ៍ថា ក្នុងឆ្នាំ២០១៧ តម្រូវការប្រេងរ៉ែលើទូទាំងពិភពលោក
នឹងកើនឡើងរហូតដល់ទៅ៩៦,៣លានធុងក្នុងមួយថ្ងៃ ពីកំរិត៩៥លានធុងនា
បច្ចុប្បន្ន។អគ្គលេខាធិការ OPEC លោក Mohammed Barkindo ឲ្យដឹងថា ប្លុកនេះកំពុង
ចរចារជាមួយប្រទេសផលិតប្រេងរ៉ែផ្សេងៗទៀត ដើម្បីចូលរួមកិច្ចព្រមព្រៀងស្ដីអំពី
ការកាត់បន្ថយទិន្នផល។ការដែលតំលៃប្រេងកើនឡើង សកម្មភាពរុករកនិងធ្វើ
អាជីវកម្មប្រេងនៅតំបន់ប៉ែកខាងជើងទ្វីបអាមេរិកត្រូវបានកែលំអនោះកំពុងជះឥទ្ធិ
ពល ទៅលើល្បឿនស្ដារប្រភពផ្គត់ផ្គង់ប្រេងលើទីផ្សារពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ