OPEC សម្រេចមិនកាត់បន្ថយបរិមាណប្រេង
|
OPEC សម្រេចមិនកាត់បន្ថយទិន្នផលប្រេងទេ (Image: VNA) |
(VOVworld) – អង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) នាថ្ងៃទី ៤ ធ្នូ
បាន ចេញសេចក្តីសម្រេចរក្សារទិន្នផលរុករកប្រេងរ៉ែដោយមិនអើពើដល់
ស្ថានភាព ការផ្គត់ផ្គង់កំពុងហួសកំរិតតម្រូវការកំពុងប្រព្រឹត្តទៅដែលធ្វើឲ្យ
តំលៃប្រេងរ៉ែធ្លាក់ ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ ថ្លែងមតិ
បន្ទាប់ពីកិច្ចប្រជុំដែល បានប្រព្រឹត្តទៅនៅទីក្រុង Vienna របស់អូទ្រីស
រដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ Nigeria ប្រទេសកំពុងធ្វើជាប្រធានប្តូរវែណ OPEC
លោក Emmanuel Ebe Kachikwu បានឲ្យដឹងថា៖ OPEC មិនប្រកាសកំរិត
ថ្លៃអតិបរមាចំពោះការរុករកប្រេងរ៉ែនៅ កិច្ចប្រជុំនេះទេ ដោយសារ គេចាត់
ទុកថា៖ ការកាត់បន្ថយទិន្នផលប្រេងឆៅនឹង មិនជះឥទ្ធពលខ្លាំងដល់
ទីផ្សារប្រេងរ៉ែទេ ក្នុងពេលដែល អ៊ីរ៉ង់ប្រកាសកាត់ បន្ថយទិន្នផលប្រេង
ឆៅនាប៉ុន្មានខែខាងមុខ ហើយឥណ្ឌូណេស៊ីសម្រេចវិលត្រឡប់ OPEC
វិញ។ នាបច្ចុប្បន្ន ទិន្នផលប្រេងឆៅជាផ្លូវការរបស់ OPEC បានដាក់
ចេញគឺ ៣០ លានធុងក្នុងមួយថ្ងៃ៕