OPEC+ អនុម័តិផែនការបង្កើនបរិមាណទិន្នផលប្រែងរ៉ែ

(VOVWORLD) - ក្នុងកិច្ចប្រជុំនៅថ្ងៃទី១ ខែមិថុនា អង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែនិងដៃគូ(OPEC+) បានឯក ភាព រក្សាការបង្កើនបរិមាណទិន្នផលប្រែងរ៉ែដែលបានព្រមព្រៀងគ្នា រហូតដល់ខែកក្កដាខាងមុខនេះ។ 
OPEC+ អនុម័តិផែនការបង្កើនបរិមាណទិន្នផលប្រែងរ៉ែ - ảnh 1រោងចក្រប្រេងមួយកន្លែងរបស់អ៊ីរ៉ង់ (រូបថតៈ IRNA/TTXVN)

ការសម្រេចចិត្តនេះ ត្រូវបាននាំចេញបន្ទាប់ពីបណ្តាប្រទេសផលិតប្រេងរ៉ែបានធ្វើតុល្យភាពសម្រាប់លទ្ធភាព នៃការស្តារតម្រូវការឡើងវិញ ចំពោះការកើនឡើង នៃការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់បន្ទាប់ពីមានការរីកចម្រើននៅក្នុងការចរចា នុយក្លេអ៊ែរ។

អគ្គនាយកអង្គការ OPEC លោក Mohammad Barkindo មានប្រសាសន៍ថាការបង្កើនប្រភពផ្គត់ផ្គង់ពីអ៊ីរ៉ង់នឹងមិនបង្កបញ្ហាណាធំដុំឡើយ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតលោក Abdulaziz bin Salman បានព្យាករណ៍ថាតម្រូវការប្រេងរ៉ែ កំពុងស្ថិតនៅក្នុងសន្ទុះនៃការស្តារឡើងវិញយ៉ាងល្អនៅអាមេរិកនិងចិន។

យោងតាមលោក Salman បានឲ្យដឹងថាយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 កំពុង "ដន្ដើមបានសន្ទុះ" ជាមួយនឹងវ៉ាក់សាំងចំនួន ១,៨ពាន់លានដូស ដែលត្រូវបានគ្រប់គ្រងរួចហើយនៅជុំវិញពិភពលោក ហើយនឹងនាំទៅរកការតុល្យភាពឡើងវិញនៃទីផ្សារប្រេងរ៉ែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ