Pakistan ជំរុញខ្លាំងការអនុវត្តផែនការប្រឆាំងភេរវកម្ម
|
នាយករដ្ឋមន្ត្រី Pakistan លោក Nawaz Sharif |
(VOV)_នាយករដ្ឋមន្ត្រី Pakistan លោក Nawaz Sharif បានជូនដំណឹងនាថ្ងៃទី
២៦ធ្នូ ថា៖នឹងបង្កើតគណៈរដ្ឋមន្ត្រី១ ដើម្បីធានាការជំរុញនិងអនុវត្តដោយប្រសិទ្ធិ
ភាពផែនការធ្វើសកម្មភាពជាតិអំពីការបង្ការ ប្រឆាំងអំពើភេរវកម្ម។ ផែនការនេះ
ត្រូវបាននាំចេញក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី Nawaz Sharif និងថ្នាក់ដឹកនាំ
គណបក្សស្ដាំនិយម នាថ្ងៃទី២៤ធ្នូកន្លងទៅ បន្ទាប់ពីការវាយប្រហារដោយបង្ហូរ
ឈាមនៅ ទីក្រុង Peshawar ភាគខាងជើងPakistan ដែលធ្វើអោយមនុស្សចំនួន
១៥០នាក់ត្រូវស្លាប់។
ក្នុងព្រឹត្តិការណ៍ទាក់ទិន មជ្ឈដ្ឋានមន្ត្រីសន្តិសុខ Pakistan បានអោយដឹងថា៖
កងកម្លាំងសន្តិសុខតំបន់បានកំទេច Saddam ជាមេគំនិតនៃការវាយប្រហារនៅ
Peshawar និងចាប់ឃុំខ្លួនជនប្រដាប់អាវុធចំនួន៦ទៀត នៅខេត្ត Khyber ដែរ៕