PAPI ២០២២ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជម្នះផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - របាយការណ៍នេះបង្ហាញពីលទ្ធផលនៃមតិកែលម្អពីអ្នកចូលរួមស្ទង់មតិជាង ១៦ពាន់នាក់ ត្រូវបានជ្រើសរើសដោយចៃដន្យពី ខេត្ត ក្រុងទាំង ៦៣។ 
PAPI ២០២២ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជម្នះផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ qdnd.vn)

នាព្រឹកថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) និងដៃគូបានប្រកាសរបាយការណ៍ស្តីពីសន្ទស្សន៍ប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាម (PAPI) ឆ្នាំ ២០២២។ របាយការណ៍នេះបង្ហាញពីលទ្ធផលនៃមតិកែលម្អពីអ្នកចូលរួមស្ទង់មតិជាង ១៦ពាន់នាក់ ត្រូវបានជ្រើសរើសដោយចៃដន្យពី ខេត្ត ក្រុងទាំង ៦៣។ នេះគឺជាតួរលេខកំណត់ត្រាក្នុងរយៈពេល ១៤ ឆ្នាំនៃការធ្វើការស្ទង់មតិ PAPI ។

ថ្លែងក្នុងពិធីប្រកាសនោះ លោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងទិន្នន័យរាប់រយរាប់ពាន់ដែលប្រមូលបានពីប្រជាជន ពោលគឺ អ្នកប្រើប្រាស់ចុងក្រោយនៃសេវាសាធារណៈ PAPI ជួយយើងកំណត់គម្លាតពីគោលនយោបាយដល់ការអនុវត្ត ដើម្បីផ្តល់ព័ត៌មានសម្រាប់ស្ថាប័នរៀបចំគោលនយោបាយព័ត៌មាននិងស្ថាប័នគ្រប់គ្រងផ្នែក។ ប្រការនេះបង្កើតកម្លាំងជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។ យើងជឿជាក់ថា ទិន្នន័យដែលបានចែករំលែកនៅក្នុង PAPI នឹងផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់វៀតណាម ដើម្បីអនុវត្តន៍ជាក់ស្តែងនូវរបៀបវារៈនីតិប្បញ្ញត្តិឆ្នាំ ២០២៣ រួមទាំងខ្លឹមសារសំខាន់ៗ ក្នុងគោលនយោបាយរបស់ PAPI។ ការរកឃើញដែលបានចែករំលែកនៅក្នុងរបាយការណ៍ក៏អាចប្រើជាកម្រិតមួយ នៃការប្រៀបធៀបដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ប្រជាធិបតេយ្យមូលដ្ឋានឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមចូលជាធរមានចាប់ពីខែកក្កដាឆ្នាំនេះ”។

លទ្ធផលនៃការស្ទង់មតិរបស់ PAPI ក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងឆ្នាំ ២០២២ ដើម្បីជំនះផលប៉ះពាល់សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ២ ឆ្នាំនៃជំងឺរាតត្បាតកូវីដ ១៩ បានជួយបង្កើនទំនុកចិត្តរបស់ប្រជាជនចំពោះស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ។  គួរកត់សម្គាល់ថា អ្នកត្រូវបានសួរជាង ៦៦% បានវាយតម្លៃថា សេដ្ឋកិច្ចជាតិ "ល្អ" កើនឡើង ១៩,៤% បើប្រៀបធៀបនឹងឆ្នាំមុន។ ចំនួនអ្នកត្រូវបានសួរ ៥៦%  បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគេមានភាពល្អប្រសើរ ដែលខ្ពស់ជាង ៥២% បើប្រៀបធៀបនឹងឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ