PCAយល់ព្រមវិនិច្ឆ័យក្តីហ្វីលីពីនប្តឹងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត

(VOVworld)-នាថ្ងៃទី២៩តុលា  ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ PCA​ នៅ​ទីក្រុង​
ឡា​អេ​ ប្រទេស​ហូល្លង់ បានចេញសាលក្រោមដោយចាត់ទុកថា ស្ថាប័ននេះមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីកាត់ក្តីដែលហ្វីលីពីនប្តឹងចិនទាក់ទិនដល់ជំលោះ នៅ
សមុទ្រខាងកើត។ តាមសេចក្តីជូនដំណឹងរបស់ PCA ថា “តាមការពិនិត្យ ពាក្យ
បណ្តឹងរបស់ហ្វីលីពីនតុលាការបានលុបចោលទឡ្ហីករណ៍” របស់ចិន ដោយ បាន
ចាត់ទុកថា តាមពិតជាក់ស្តែង ជំលោះជាបញ្ហាអធិបតេយ្យភាពចំពោះ កោះ នានា
នៅសមុទ្រខាងកើត ដូច្នេះមិនស្ថិតក្រោមយុត្តាធិការរបស់PCA ឡើយ។ PCA
បានចាត់ទុកថា ការប្តឹងឆ្លុះបញ្ជាំង ជំលោះរវាងប្រទេសទាំងពីរ ទាក់ទិន ដល់ ការធ្វើបត្យាប័ននិងអនុវត្តអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) គឺ
បញ្ហានេះ​ស្ថិតក្រោមសមត្ថកិច្ចរបស់ PCA ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ