PCI ឆ្នាំ២០១៩ - រួមគ្នារីកសាយភាយសារស្ដីពីការកែទម្រង់បរិយាកាស អាជីវកម្ម

(VOVWORLD) - “រួមគ្នារីកសាយភាយសារស្ដីពីការកែទម្រង់បរិយាកាសអាជីវកម្ម” ជា ប្រធានបទនៃរបាយការណ៍សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០១៩ ដែលត្រូវបានប្រកាសតាមអនឡាញនាព្រឹកថ្ងៃទី៥ ឧសភា។
PCI ឆ្នាំ២០១៩ - រួមគ្នារីកសាយភាយសារស្ដីពីការកែទម្រង់បរិយាកាស អាជីវកម្ម - ảnh 1 សន្ទស្សន៍ PCI ២០១៩មានពិន្ទុមធ្យមដ៏ខ្ពស់បំផុតតាំងពីមុនមក។ (រូបថត៖ VOV)

របាយការណ៍ PCI ត្រូវបានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) និងទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) សហ ប្រតិបត្តិការកសាងនិងប្រកាសក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នាមក។ របាយការណ៍នេះគឺសំដៅវាយតម្លៃនិងរៀបចំណាត់ថ្នាក់បរិយាកាសអាជី វកម្មនិងគុណភាពប្រតិបត្តិសេដ្ឋកិច្ចរបស់ខេត្តក្រុងនានានៅវៀតណាម។លោក Vu Tien Loc ប្រធាន VCCI បានចាត់ទុកថា៖

“ពិតជាសប្បាយណាស់ថា លទ្ធផល PCI ឆ្នាំ២០១៩បានបង្ហាញឲ្យ ឃើញនូវនិន្នាការដ៏វិជ្ជមានក្នុងការកែទម្រង់នៅតាមតំបន់នានារបស់វៀតណាម។ ជាពិសេសគឺ សន្ទស្សន៍ PCI ២០១៩មានពិន្ទុមធ្យមដ៏ខ្ពស់បំផុត តាំងពីមុនមក។ ភាពច្នៃប្រឌិតរបស់អាជ្ញាធរថ្នាក់ខេត្តបានកើនឡើង ការ ងារដោះស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាសក៏មានការរីក ចម្រើនផងដែរ ធ្វើឲ្យផ្ទាំងគំនូរទូទៅនៃបរិយាកាសអាជីវកម្មភ្លឺស្វាង ហើយ មានសហគ្រាសចំនួន៨០%បានសម្ដែងការពេញចិត្តចំពោះការប្រតិបត្តិ របស់ស្ថាប័នអាជ្ញាធរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ