PetroVietnam ជំរុញខ្លាំងការអនុវត្តន៍បច្ចេកវិទ្យាថ្មីក្នុងផលិតកម្មអាជីវកម្ម

PetroVietnam ជំរុញខ្លាំងការអនុវត្តន៍បច្ចេកវិទ្យាថ្មីក្នុងផលិតកម្មអាជីវកម្ម - ảnh 1
ទិដ្ឋភាពនៃពិព័រណ៍នេះ (រូបថត៖petrotimes.vn)

(VOVworld) - សន្និសីទនិងពិព័រណ៍ក្រោមប្រធានបទ “PetroVietnam - ៤០ឆ្នាំសមាហ
រណកម្មនិងអភិវឌ្ឍន៍” រៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម
នាព្រឹកថ្ងៃទី២១ តុលា នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម បានទាក់ទាញ
ការចូលរួមរបស់អង្គភាពអាជីវកម្មក្នុងប្រទេសចំនួន៨០និងអង្គភាពអាជីវកម្មធំៗ
ចំនួន៥៩ក្នុងវិស័យឧស្សាហកម្មប្រេងឧស្ម័នបរទេសដូចជា៖ Gazprom Zarubezhneft
Petronas Murphy Oil ជាដើម។ថ្លែងមតិនៅទីនេះ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក
 Hoang Trung Hai បានស្នើរឲ្យ PetroVietnam និងដៃគូនានាបន្តអនុវត្តវិទ្យាសាស្ត្រ
បច្ចេកទេសទំនើបនិងបច្ចេកវិទ្យាថ្មីក្នុងផលិតកម្មអាជីវកម្ម យកចិត្តទុកដាក់ដល់ការ
ងារបណ្ដុះបណ្ដាលកម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងបន្តរក្សា បើក
ទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុ ភាគីផងដែរ។លោក Hoang Trung Hai
មានគោលបំណងថា ក្នុងដំណាក់កាល ២០១៦-២០២០ និងរហូតដល់ឆ្នាំ២០២៥
PetroVietnam នឹងមានបច្ចេកវិទ្យាច្នៃ ប្រឌិតមានលក្ខណៈលោតផ្លោះឆ្ពោះទៅការ
នាំចេញបច្ចេកវិទ្យាទៅកាន់ បរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ