Pfizer សម្រេចបានកិច្ចព្រមព្រៀងបីផ្គត់ផ្គង់ថ្នាំព្យាបាលកូវីដ១៩ នៅទូទាំងពិភពលោក

(VOVWORLD) - នៅថ្ងៃទី១៦ ខែវិច្ឆិកា ក្រុមហ៊ុនឱសថ Pfizer (អាមេរិក) បានប្រកាសពីកិច្ចព្រមព្រៀងជាមួយមូលនិធិធ្វើតក្កកម្មឱសថទូទៅ (MPP) ស្តីពីការផ្គត់ផ្គង់ថ្នាំព្យាបាលកូវីដ១៩ ដែលមានតម្លៃសមស្របសម្រាប់ប្រទេសក្រីក្រនៅជុំវិញពិភពលោក។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Pfizer នឹងផ្តល់សិទ្ធិផលិតថ្នាំ Generic នៃថ្នាំព្យាបាលកូវីដ១៩ ដល់MPPសម្រាប់ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឱសថនានា។ កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឱ្យប្រទេសចំនួន៩៥ ដែលមានប្រាក់ចំណូលទាបនិងមធ្យម ទទួលបានថ្នាំព្យាបាលកូវីដ១៩ ដែលមានតម្លៃថោក។ បច្ចុប្បន្ន ថ្នាំព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Pfizer កំពុងស្ថិតក្រោមការសាកល្បងធ្វើតេស្តផ្សេងៗ។

តាមផែនការ  ក្រុមហ៊ុន Pfizer នឹងផ្គត់ផ្គង់ដល់ទីផ្សារ ១៨០.០០០ ដូសឱសថព្យាបាលកូវីដ១៩ នៅចុងឆ្នាំ២០២១នេះ និង៥០លានដូសទៀតនៅដំណាច់ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ