Pfizer អះអាងពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងដូសទី ៣ ចំពោះវីរុស្សបំប្លែងខ្លួន Delta
(VOVWORLD) - ក្រុមហ៊ុនឱសថអាមេរិក Pfizer បានអះអាងថាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ៣ គឺមានសារៈសំខាន់ណាស់ ក្នុងរយៈពេល ពី ៦ ទៅ ១២ ខែ ក្រោយពេលបានចាក់ដូសទី ២ ។
វាក់សាំងបង្ការកូវីដ ១៩ |
ក្រុមហ៊ុនឱសថអាមេរិក Pfizer នៅថ្ងៃទី ២៩ ខែកក្កដាបានប្រកាសលទ្ធផល សិក្សាស្រាវជ្រាវ ដោយអះងាងថា ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ៣ ដែលត្រូវបាន Pfizer សហការសិក្សាស្រាវជ្រាវជាមួយក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech បាននាំមកនូវលទ្ធផលយ៉ាងល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស្សបំប្លែង Delta ដ៏គ្រោះថ្នាក់ ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនាបច្ចុប្បន្ននេះ។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ ទៅ ៥៥ ឆ្នាំ គឺមានអង្គបដិប្រាណប្រឆាំង វីរុស្សបំប្លែងខ្លួន Delta ច្រើនជាង ៥ ដង ក្រោយពេលចាក់វ៉ាក់សាំងដូសទី ៣។ ចំពោះក្រុមមនុស្សដែលមានអាយុចាប់ពី ៦៥ ទៅ ៨៥ ឆ្នាំ គឺមាន អង្គបដិប្រាណប្រឆាំង វីរុស្សច្រើនជាង ១១ ដង បើប្រៀបធៀបនឹងការចាក់វ៉ាក់សាំងដូសទី ១ និងដូសទី ២។
ក្រុមហ៊ុនឱសថអាមេរិក Pfizer បានអះអាងថាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ៣ គឺមានសារៈសំខាន់ណាស់ ក្នុងរយៈពេល ពី ៦ ទៅ ១២ ខែ ក្រោយពេលបានចាក់ដូសទី ២ ផងដែរ៕