Phu Quoc ចាប់ផ្តើមដំណើការបើកទ្វារស្វាគមន៍ភ្ញៀវ

(VOVWORLD) - ការងារត្រៀមរៀបចំនិងផ្សព្វផ្សាយរូបភាពម៉ាកទេសចរណ៍ Phu Quoc – Kien Giang បានជួយបង្កើតទំនុកចិត្តក្នុងសហ គមន៍អំពីការកសាងឡើងវិញនូវសកម្មភាពពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស ដោយសុខដុមរមនាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចទន្ទឹមនឹងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។  
Phu Quoc ចាប់ផ្តើមដំណើការបើកទ្វារស្វាគមន៍ភ្ញៀវ - ảnh 1រូបថត៖ TTXVN

នារសៀលថ្ងៃទី ៧ ខែតុលា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានសម្របសម្រួលជាមួយអគ្គនាយកទេសចរណ៍ រៀបចំកិច្ចប្រជុំតាមអ៊ិនធឺរណែតស្តីពីការផ្សព្វផ្សាយនិងដំណើរការបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់កោះ Phu Quoc ។ ការងារត្រៀមរៀបចំនិងផ្សព្វផ្សាយរូបភាពម៉ាកទេសចរណ៍ Phu Quoc – Kien Giang បានជួយបង្កើតទំនុកចិត្តក្នុង សហគមន៍អំពីការកសាងឡើងវិញនូវសកម្មភាពពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស ដោយសុខដុមរមនាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចទន្ទឹមនឹងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។យោងតាមលោកស្រី Quang Xuan Lua អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Kien Giang ថា ដើម្បីរៀបចំសម្រាប់ការអនុវត្តផែនការសាកល្បងដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិមកកាន់កោះ Phu Quoc នោះ យុទ្ធសាស្ត្រនៃការគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ កំពុងត្រូវបានពន្លឿនក្នុងមូលដ្ឋាន៖

“ខេត្តបានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី ១ ជូនដល់ប្រជាជនទាំងអស់នៅលើកោះ Phu Quoc ដែលមានអាយុលើសពី ១៨ ឆ្នាំឡើងទៅ។ នៅចុងខែតុលានិងដើមខែវិច្ឆិកា ការចាក់វ៉ាក់សាំងដូសទី ២ ជូនប្រជាជននឹងត្រូវបានបញ្ចប់។ ទន្ទឹមជាមួយគ្នានោះ ខេត្តកំពុងជំរុញអំពីសមត្ថភាពវេជ្ជសាស្ត្រ ការត្រៀមធនធានមនុស្សនិងសម្ភារៈ រួមទាំងវិធានការសុវត្ថិភាពក្នុងការបង្ការជំងឺរាតត្បាត និងការដោះស្រាយឧប្បត្តិហេតុក្នុងតំបន់។ គម្រោងនេះ ត្រឹមថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២១ នឹងដំណើរការទទួលភ្ញៀវទេសចរ តាមផែនការដែលបានដាក់ចេញ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Quang Xuan Lua។

ភ្ញៀវទេសចរក្នុងយុទ្ធនាការបើកនៅ Phu Quoc លើកនេះគឺជាភ្ញៀវទេសចរអន្តរជាតិ មកពីទីផ្សារដែលមានសក្តានុពលមានសុវត្ថិភាពខ្ពស់ ទាក់ទងនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុបនិងមជ្ឈឹមបូព៌ាដូចជា៖ សហរដ្ឋអាមេរិកកូរ៉េខាងត្បូង ឥណ្ឌា ចិនតៃវ៉ាន់ (ចិន) ហុងកុង (ចិន) រុស្ស៊ី អ៊ីតាលី អូស្ត្រាលីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ