Phu Quoc ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក

(VOVWORLD) - អ្នកអានជាង ៧០០.០០០ ដែលជាអ្នកទេសចរអន្តរជាតិ និងអ្នកជំនាញបានបោះឆ្នោតជ្រើសរើសបញ្ជីនេះ។

Phu Quoc ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 1ជាមួយនឹងកម្មវិធី “ស្នាមថើបពីសមុទ្រ” កោះ Phu Quoc ក្លាយជាកោះតែមួយគត់ក្នុងពិភពលោក ដែលមានការបាញ់កាំជ្រួចជារៀងរាល់យប់ (រូបថត៖ qdnd.vn)

ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញរបស់អាមេរិក Travel & Leisure ទើបតែបានប្រកាសថា កោះ និងប្រជុំកោះដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ ដែលក្នុងនោះ Phu Quoc គឺជាតំណាងតែមួយគត់របស់វៀតណាមដែលជាប់ចំណាត់ថ្នាក់លេខ ២ (បន្ទាប់ពី កោះម៉ាល់ឌីវ) ដោយពិន្ទុ ៩៤,៤១/១០០។ អ្នកអានជាង ៧០០.០០០ ដែលជាអ្នកទេសចរអន្តរជាតិ និងអ្នកជំនាញបានបោះឆ្នោតជ្រើសរើសបញ្ជីនេះ។

វាយតម្លៃលើកោះ Phu Quoc ទស្សនាវដ្ដី Travel & Leisure របស់អាមេរិកបានសរសេរថា៖ កោះនេះមានទីតាំងនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសវៀតណាម ដែលមានប្រៀបខ្លាំងជាគោលដៅទេសចរណ៍ដែលកំពុងលេចធ្លោនៅលើពិភពលោក។ ខណៈពេលដែលឆ្នេរអាស៊ីអាគ្នេយ៍មួយចំនួនកំពុងអភិវឌ្ឍន៍  Phu Quoc នៅតែរក្សាបាននូវភាពសុខសាន្តរបស់ខ្លួន។ ប៉ុន្តែនោះមិនមានន័យថា អ្នកនឹងមិនអាចរកឃើញសណ្ឋាគារប្រណីតនៅទីនេះនៅឡើយ។ មួយក្នុងចំណោមនោះគឺ Regent Phu Quoc ដែលមានអាងហែលទឹកគ្មានដែនកំណត់លើដំបូល ឬ New World Phu Quoc ក្នុងរមណីយដ្ឋានល្អបំផុតទាំង ៤ នៅអាស៊ីអាគ្នេយ៍ និងកំពូល ១០០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។

កោះដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក គឺជាការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃពានរង្វាន់ប្រចាំឆ្នាំល្អបំផុតរបស់ពិភពលោក។ ពានរង្វាន់នេះមានគោលបំណងស្វែងរកសេវាកម្មដ៏ល្អក្នុងវិស័យទេសចរណ៍ និងជាមគ្គុទ្ទេសក៍ណែនាំភ្ញៀវទេសចរទៅកាន់ទីកន្លែងដែលមានសេវាកម្មល្អៗ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ