Phu Tho បើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ឆ្នាំ ២០២៤

(VOVWORLD) - ថ្ងៃទី ៩ មេសានេះ នៅខេត្ត Phu Tho ពិធីបុណ្យរំលឹកខួបស្តេចហ៊ុង- ពិធីបុណ្យវិហារហ៊ុង និងវប្បធម៌តំបន់ដីដូនតា- សប្តាហ៍ទេសចរណ៍ឆ្នាំ ២០២៤ បានបើកជាផ្លូវការដោយមានសកម្មភាពវប្បធម៌ដ៏ទាក់ទាញជាច្រើន។ 

ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាច្រើនដែលធ្វើធម្មយាត្រាមកកាន់ឫសគល់ប្រភពដើម។ ពិធីបុណ្យរំលឹកខួបរបស់ស្តេចហ៊ុង- ពិធីបុណ្យវិហារហ៊ុង សប្តាហ៍វប្បធម៌ - ទេសចរណ៍លើតំបន់ដីដូនតាឆ្នាំ ២០២៤ មានគោលបំណងគោរពប្រពៃណីស្នេហាជាតិ រំលឹកសីលធម៌ " ផឹកទឹកនឹកដល់ប្រភពដើម" និងកម្លាំងមហាសាមគ្គីជាតិ តបស្នងសង់គុណចំពោះគុណូបការៈរបស់បុព្វបុរស; អភិរក្សនិងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ ដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ខេត្ត Phu Tho។

ក្នុងឱកាសនេះ ពិធីប្រពៃណីជាច្រើនបានប្រព្រឹត្តទៅនៅតំបន់រមណីដ្ឋានប្រវត្តិសាស្ត្រវិហារហ៊ុង។ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ លោក Le Truong Giang នាយកតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវិហារហ៊ុងបានឲ្យដឹង ថា៖ “យើងបានជួសជុលមូលដ្ឋានសំភារៈរបស់យើងឱ្យបានល្អបំផុត ដើម្បីបំពេញលក្ខខណ្ឌសេវាកម្មជូនជនរួមជាតិ និងអ្នកទេសចរ...។ ពោលគឺ ចាប់ពីការកែលំអរចនាសម្ព័ន្ធថ្វាយបង្គំ កន្លែងសម្រាប់ភ្ញៀវទេសចរឈប់សម្រាក ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ ជាមួយគ្នានោះ បង្កើតបរិយាកាសស្និទ្ធស្នាលបំផុតសម្រាប់ជនរួមជាតិ និងភ្ញៀវទេសចរពេលមកដល់តំបន់ដូនតា វិហារហ៊ុង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ