PHU YEN រៀបចំរូបសណ្ឋានផលិតកម្មត្រីធូណា
|
PHU YEN រៀបចំរូបសណ្ឋានផលិតកម្មត្រីធូណា(baodautu.vn) |
(VOV)_គណៈកម្មាធិការបក្សខេត្ត Phu Yen (ភាគកណ្ដាលវៀតណាម)ទើប នឹងបានរៀបចំសន្និសីទលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដី ពីគោលនយោបាយមួយចំនួន ក្នុងការពង្រីកផ្នែកជលផល និងរៀបចំរូបសណ្ឋាន
នេសាទត្រីធូណា។ តាមនោះ ចាប់ពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៤ដល់ដាច់ ឆ្នាំ
២០១៦ បណ្ដាអង្គការ បុគ្គលដែលកំពុងធ្វើសកម្មភាពលើវិស័យជលផលនឹង ទទួលបានគោលនយោបាយអនុគ្រោះក្នុងការវិនិយោគនិងឥណទាន។ ក៏នៅ ក្នុងសន្និសីទលើកនេះដែរ ក្រុមហ៊ុនភាគហ៊ុន Ba Hai - អង្គការប្រមូលទិញ និង
កែច្នៃត្រីធូណានៅខេត្ត Phu Yen បានអោយដឹងថា៖ នឹងជំរុញខ្លាំងរូបសណ្ឋាន ផលិតកម្មត្រីធូណា ។ តាមនោះ បណ្ដានាវានេសាទត្រីធូណានឹងកែច្នៃនិងរក្សារ
ទុក ផលិតផលតាមការណែនាំរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុននឹងមាននាវាមក
ទិញផ្ទាល់ ដើម្បីកាត់បន្ថយចំណាយទៅវិញទៅមកសំរាប់អ្នកសនេសាទ។ ក្រៅពីនោះ ក្រុមហ៊ុនក៏ធានាទិញអស់បរិមាណត្រីធូនានិងប្រភេទត្រីផ្សេងៗ
ទៀត ដែលនាវាបានចុះឈ្មោះ ចំពោះត្រីធូណា ក្រុមហ៊ុននឹងទិញដោយតំលៃ
ខ្ពស់ជាង១៥% បើប្រៀបធៀបនឹងតំលៃលើទីផ្សារនាគ្រានោះដែរ៕