PKK បញ្ជាក់ដំណើរការវាយប្រហារទៅលើប៉ុស្តិប៉ូលីសនៅទួរគី

PKK បញ្ជាក់ដំណើរការវាយប្រហារទៅលើប៉ុស្តិប៉ូលីសនៅទួរគី - ảnh 1
PKK បញ្ជាក់ដំណើរការវាយប្រហារទៅលើប៉ុស្តិប៉ូលីសនៅទួរគី (VNA)


(VOVworld) – នាថ្ងៃទី​២៦ សីហា គណៈបក្សកម្មករជន Kurd (PKK) បានទទួល
 ស្គាល់ដំណើរការវាយប្រហារទៅលើប៉ុស្តិប៉ូលីសមួយនៅទីរួមខេត្ត Cizre ប៉ែក
អាគ្នេយ៍ទួរគី នាថ្ងៃទី ១៧ សីហា ដែលធ្វើឲ្យមនុស្សចំនួន ១១ នាក់ស្លាប់និង ៧៨
 នាក់រងរបួស។  PKK បានឲ្យដឹងថា៖ គោលដៅដំណើរការវាយប្រហារនេះគឺជា
ការសងសឹកដែលរដ្ឋាភិបាលលាក់បាំងព័ត៌មានស្តីពីមេដឹកនាំ Adbullah Ocalan
ដែលកំពុងចាប់ឃុំខ្លួន។ ក៏ក្នុងសេចក្តីប្រកាសពោលខាងលើដែរ គណៈបក្ស
នេះបានបញ្ជាក់ដំណើរការវាយប្រហារទៅលើក្រុមរថយន្តការពារថ្នាក់ ដឹក
នាំគណៈបក្សប្រជាមាតិសាធារណៈរដ្ឋទួរគី លោក Kemal Kilicdaroglu នៅ
ប៉ែកឥសាន្តនៃប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ