|
តំបន់លំនៅដ្ឋានរបស់អ៊ីស្រាអ៊ែលត្រូវបានកសាងឡើងនៅត្រើយខាងលិច(រូបថត៖TTXVN) |
(VOVworld) - អង្គការរំដោះប៉ាឡេស្ទីន (PLO) បានរិះគន់ច្បាប់របស់អ៊ីស្រាអ៊ែល
ដែលធ្វើឲ្យស្របច្បាប់នូវលំនៅដ្ឋានរាប់ពាន់ខ្នងសំរាប់ជនជីហ្វដែលត្រូវបានកសាង
ឡើងនៅលើដែនដីរបស់ជនប៉ាឡេស្ទីននៅតំបន់ត្រើយខាងលិចនោះគឺអំពើរំលោភ
ពំពានទៅលើដីធ្លីរបស់ប៉ាឡេស្ទីន។សេចក្ដីប្រកាសរបស់ PLO នា ថ្ងៃទី៧ កុម្ភៈ
លើកច្បាស់ថា ច្បាប់ថ្មីនេះសរឲ្យឃើញថា គោលបំណងរបស់រដ្ឋ អំណាចអ៊ីស្រា
អ៊ែលគឺបំផ្លិចបំផ្លាញគ្រប់ឱកាសសំរាប់ដំណោះស្រាយនយោបាយមួយ ព្រមទាំង
សង្កត់ធ្ងន់ថា សកម្មភាពកសាងលំនៅដ្ឋានរបស់អ៊ីស្រាអ៊ែលបង្ក ការខូចខាតចំពោះ
សន្តិភាពនិងយថាទស្សន៍អំពីការទទួលបានដំណោះស្រាយរដ្ឋចំនួន២ផងដែរ។
មុននោះ នាថ្ងៃទី៦ កុម្ភៈ រដ្ឋសភាអ៊ីស្រាអ៊ែលបានអនុម័តលើច្បាប់ ទទួល
ស្គាល់ផ្ទះសម្បែងចំនួន៤ពាន់ខ្នងដែលត្រូវបានកសាងឡើងដោយខុសច្បាប់
នៅតំបន់ត្រើយខាងលិច៕