(VOVWORLD) - នាថ្ងៃទី២ មករា វិទ្យុសម្លេងប៉ាឡេស្ទីនឲ្យដឹងថា អង្គការ
រំដោះប៉ាឡេស្ទីន (PLO) បានសន្យាថា នឹងប្រតិបត្តិការប្រឆាំងនឹងការ
បោះឆ្នោតសំដៅពង្រឹង អធិបតេយ្យភាពនៅ Jerusalem របស់រដ្ឋសភា
អ៊ីស្រាអែល។
អគ្គលេខាធិការ PLO លោក Saeb Erekat (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី២ មករា វិទ្យុសម្លេងប៉ាឡេស្ទីនឲ្យដឹងថា អង្គការរំដោះប៉ាឡេស្ទីន (PLO) បានសន្យាថា
នឹងប្រតិបត្តិការប្រឆាំងនឹងការបោះឆ្នោតសំដៅពង្រឹងអធិបតេយ្យភាពនៅ Jerusalemរបស់រដ្ឋសភា
អ៊ីស្រាអែល។ អគ្គលេខាធិការ PLO លោក Saeb Erekat បានរិះគន់ថា នេះជាការចាប់ដៃថ្មីរវាង
អាមេរិកនិងអ៊ីស្រាអែល សំដៅបំផ្លាញគោលការណ៍រដ្ឋ២ ក្រោយពីប្រធានាធិបតីអាមេរិកលោក
Donald Trump ប្រកាសទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោក Erekat
ក៏បានឲ្យដឹងថែមទៀតថា មជ្ឈដ្ឋានថ្នាក់ដឹកនាំប៉ាឡេស្ទីនប្ដេជ្ញាចិត្តប្រឈមមុខជាមួយគ្រប់
ឧបាយកលរបស់អាមេរិកនិងអ៊ីស្រាអែលដោយការខំប្រឹងប្រែងដើម្បីទទួលបានសមាជិកភាពដ៏
ពេញលេញរបស់រដ្ឋប៉ាឡេស្ទីនមួយក្នុងអ.ស.ប ក៏ដូចជាដាក់ពាក្យបណ្ដឹងនៅក្រុមប្រឹក្សាអ.ស.ប
តុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិផងដែរ៕