PP22 រួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងសហរដ្ឋអាមេរិក-វៀតណាម

(VOVWORLD) - នាថ្ងៃទី ៣ ខែកក្កដា កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - ឆ្នាំ ២០២២ (Pacific Partnership - ហៅកាត់ថា PP22) បានបិទបញ្ចប់នៅកប៉ាល់នាវាពេទ្យ Mercy របស់កងទ័ពជើងទឹកអាមេរិក (កំពុងបោះយុថ្កានៅកំពង់ផែ Vung Ro ទីរួមស្រុក Dong Hoa ខេត្ត Phu Yen)។
PP22 រួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងសហរដ្ឋអាមេរិក-វៀតណាម        - ảnh 1ប្រតិភូចូលរួមពិធីបិទ PP22។ (រូបថត៖ TTXVN)

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមាននៃតំណាងមកពីបណ្តាប្រទេសចូលរួម PP22 រួមមាន៖ អាមេរិក អូស្ត្រាលី អង់គ្លេស ជប៉ុន និងបណ្តាប្រទេស អង្គការបរទេសដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ និងហ្វីជី។ ចំណែកឯភាគីវៀតណាម មានតំណាងក្រសួងការពារប្រទេស ក្រសួងការបរទេស ក្រសួងនគរបាល ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត Phu Yen ផងដែរ។

ក្នុងអំឡុងពេលពីរសប្តាហ៍ធ្វើប្រតិបត្តិការ PP22 បានផ្តោតលើសកម្មភាពសហប្រតិបត្តិការថែទាំសុខភាព កសាងបន្ទប់រៀនមួយចំនួន ហើយបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ជាមួយនឹងការផ្លាស់ប្តូរសិល្បៈ និងកីឡាផងដែរ។

ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Evans Knapper មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលដែល PP22 សម្រេចបាន ហើយបានអះអាងថា នេះគឺជាសារមួយដែលជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ អាមេរិកបានគាំទ្រវៀតណាមប្រកបដោយវិបុលភាពនិងឯករាជ្យ។ កម្មវិធី PP22 បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង រួមគ្នាផ្តល់ជំនួយមនុស្សធម៌ក្នុងសកម្មភាពវេជ្ជសាស្រ្ត និងការផ្លាស់ប្តូរតន្ត្រីដើម្បីជួយប្រជាជនលើកកម្ពស់គុណភាពជីវភាពរស់នៅ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ