Quang Ngai: អ្នកនេសាទ ៤ នាក់បានទៅដល់ដីគោគដោយសុវត្ថិភាព បន្ទាប់ពីត្រូវបុកលិចនៅក្នុងសមុទ្រ Hoang Sa
(VOVWORLD) - មុននោះ កាលពីថ្ងៃទី២ មេសា នាវានេសាទបំពាក់ស្លាក់លេខ Qng 90617-TS ដែលមនុស្សចំនួន៨នាក់ កំពុងធ្វើការនេសាទនៅតំបន់សមុទ្រស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ត្រូវនាវាប៉ូលីសសមុទ្រចិនរារាំងហើយបុកឲ្យលិចនៅជិតកោះ Phu Lam ស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀត ណាម។
ការវាស់សីតុណ្ហភាពរាងកាយនិងបាញ់ថ្នាំកំចាត់មេរោគសម្រាប់អ្នកនេសាទមុនពេលឡើងគោក (រូបថត៖ TTXVN) |
នាថ្ងៃទី ៤ មេសា អ្នកនេសាទ៤នាក់ក្នុងចំណោមអ្នកនេសាទទាំង៨នាក់នៅលើនាវានេ សាទវៀតណាម ដែលត្រូវនាវាប៉ូលីសសមុទ្រចិន បុកឲ្យលិចនៅតំបន់សមុទ្រស្ថិតក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ត្រូវបានបញ្ជូនមកប៉ូស្តិ៍ការពារព្រំដែន Sa Ky ខេត្ត Quang Ngai ប្រកបដោយប្រសិទ្ធភាព។ អ្នកនេសាទ៤នាក់នៅសេសសល់ នឹងត្រូវបានបញ្ជូនឡើងដីគោកក្រោយនោះ។
មុននោះ កាលពីថ្ងៃទី២ មេសា នាវានេសាទបំពាក់ស្លាក់លេខ Qng 90617-TS ដែលមនុស្សចំនួន៨នាក់ កំពុងធ្វើការនេសាទនៅតំបន់សមុទ្រស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់ វៀតណាម ត្រូវនាវាប៉ូលីសសមុទ្រចិនរារាំងហើយបុកឲ្យលិចនៅជិតកោះ Phu Lam ស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម។ ក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ ទូតជូនដល់ស្ថានទូតចិនដើម្បីប្រឆាំងជំទាស់ចំពោះរឿងហេតុនេះ ព្រមទាំងសំណូមពរឲ្យចិនស៊ើបអង្កេតលើរឿងហេតុនេះ ក៏ដូចជាសងសំណងសមស្របសម្រាប់អ្នកនេសាទវៀតណាមផងដែរ៕