|
Quang Ninh បានបើកសម្ភោធន៍គំរោងការបញ្ជូនបណ្ដាញអគ្គិសនីទៅឃុំកោះចំនួន ៥ស្រុកកោះ Van Don (VOV) |
Vovworld-នាថ្ងៃទី១៧មករានៅឃុំកោះ Ngoc Vung ស្រុក Co To ក្រុមហ៊ុន
អគ្គិសនី Quang Ninh បានរៀបចំពិធីបើកសម្ភោធន៍គំរោងការបញ្ជូនអគ្គិសនីជាតិ
ទៅឃុំកោះចំនួន៥នៅស្រុកកោះ Van Don ខេត្ត Quang Ninh។ ថ្លែងមតិនៅពិធីបើក
សម្ភោធន៍គំរោងការ លោក Dang Huy Hau អនុប្រធានគណៈកម្មាធិការប្រជាជន
ខេត្ត Quang Ninh បានចាត់ទុកថា៖
“នេះជាព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់បំផុតក្នុងជីវិតរបស់ប្រជាជនស្រុក Van
Don ពិសេសគឺឃុំកោះចំនួន៥ Ban Sen, Minh Chau, Quan Lan, Ngoc Vung, Thang Loi។
យើងខ្ញុំគិតថា ជីវភាពនៅដំបន់នេះនឹងផ្លាស់ប្តូរយ៉ាងលឿន។ អគ្គិសនីនឹងបំរើឲ្យ
ជីវភាពរស់នៅ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិងនាពេលខាងមុខសេដ្ឋកិច្ចទេសចរណ៍
នឹងបានអភិវឌ្ឍន៍៕”