RCEP បើកចេញ​ក្តីសង្ឃឹម ក្នុងការស្តារឡើង​វិញខឿន​​សេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ​១៩​

(VOVWORLD) - ជប៉ុននិងបណ្តាប្រទេសជាសមាជិក RCEP មានក្តីសង្ឃឹមពីការស្តារឡើងវិញខឿនសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មសេរីនៅក្នុងប្លុកសេដ្ឋកិច្ចនេះ ដែលត្រូវបានចាត់ទុកថាជាប្លុកសេដ្ឋកិច្ចដ៏ធំជាងបំផុតនៅលើពិភពលោក។
RCEP បើកចេញ​ក្តីសង្ឃឹម ក្នុងការស្តារឡើង​វិញខឿន​​សេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ​១៩​ - ảnh 1នាវាដឹកទំនិញចូលចតនៅកំពង់ផែ ទីក្រុងតូក្យូ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN)

ដោយមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) នឹងចូលធរមាននៅថ្ងៃទី១ ខែមករាឆ្នាំ២០២២ ជប៉ុននិងបណ្តាប្រទេសជាសមាជិក RCEP មានក្តីសង្ឃឹមពីការស្តារឡើងវិញខឿនសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មសេរីនៅក្នុងប្លុកសេដ្ឋកិច្ចនេះ ដែលត្រូវបានចាត់ទុកថាជាប្លុកសេដ្ឋកិច្ចដ៏ធំជាងបំផុតនៅលើពិភពលោក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Kyoto បានឲ្យដឹងថា ផលប៉ះពាល់នៃ RCEP ចំពោះសេដ្ឋកិច្ចជប៉ុនមានភាពវិជ្ជមានខ្លាំងណាស់។ របាយការណ៍របស់សន្និបាទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍(UNCTAD) ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានចាត់ទុកថា ជប៉ុននឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពី RCEP អាស្រ័យដោយកំរិតពន្ធទាបជាងគេ ដែលភាគច្រើនដោយសារតែឥទ្ធិពលនៃការបង្វែរទិសពាណិជ្ជកម្ម។ រដ្ឋាភិបាលជប៉ុនបានប៉ាន់ស្មានថា RCEP អាចជួយបង្កើនផលិតផលក្នុងស្រុកសរុប(GDP) របស់ជប៉ុន កើនឡើងប្រហែល ២.៧% និងបង្កើតការងារធ្វើប្រហែល ៥៧០.០០០។ ការនាំចេញប្រចាំឆ្នាំរបស់ជប៉ុនទៅកាន់បណ្តាប្រទេសជាសមាជិក RCEP ក៏ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៥.៥% (ប្រហែល ២០ពាន់លានដុល្លារ) បើធៀបនឹងឆ្នាំ ២០១៩។ ទន្ទឹមនឹងនោះ ពាណិជ្ជកម្មរបស់ប្លុកនេះ ត្រូវបានរំពឹងថា នឹងកើនឡើងប្រហែល២% ប្រហាក់ប្រហែលនឹងជិត៤២ពាន់លានដុល្លាអាមេរិក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ