Sa Pa, Hoi An, ឈូងសមុទ្រ Ha Long ត្រូវបានជ្រើសរើសជាទីតាំងទេសចរណ៍ស្រស់ស្អាតបំផុតនៅទ្វីបអាស៊ី
|
ឈូងសមុទ្រ Ha Long ត្រូវបានជ្រើសរើសជាទីតាំងទេសចរណ៍ស្រស់ស្អាតបំផុតនៅទ្វីបអាស៊ី |
(VOV)_ទស្សនាវដ្តី Conde Nast Traveler របស់បារាំង ទើបនឹងបានជ្រើសរើសនិង
ប្រកាសបញ្ជីរាយនាមទីតាំងទេសចរចំនួន៥០ស្រស់ស្អាតបំផុតនៅទ្វីបអាស៊ី ដែលក្នុង
នោះ វៀតណាមមាន៣កន្លែងគឺ Sa Pa, Hoi An និងឈូងសមុទ្រ Ha Long។ ទស្សនាវដ្តី
នេះបានវាយតំលៃ ទីរួមស្រុក Sa Pa ជាតំបន់ទេសចរណ៍គួរអោយចាប់អារម្មណ៍ដោយ
មានធាតុអាកាសស្រស់ថ្លា ត្រជាក់ស្រួល ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជន
ជាតិ។ Hoi An ( ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម) ជាទីក្រុងបុរាណមួយនៅ
រក្សាបាននូវលក្ខណះដ៏សាមញ្ញ ជិតស្និទ្ធិ និងពិសេសដោយឡែក គួរអោយទាក់ទាញទឹក
ចិត្តសំរាប់ភ្ញៀវទេសចរណ៍។ រីឯ ឈូងសមុទ្រ Ha Long ( ខេត្ត Quang Ninh) ដែលត្រូវ
បានទទួលស្គាល់ច្រើនលើកជាបេតិកភ័ណ្ឌធម្មជាតិពិភពលោក ទាក់ទាញភ្ញៀវទេស
ចរដោយកោះរាប់ពាន់ បង្កើតឡើងជាផ្ទាំងទស្សនីយភាពដ៏ស្អាតអស្ចារនៅលើសមុទ្រ៕