Sa Pa ជំរុញខ្លាំងបណ្ដាផលិតផលទេសចរណ៍ពិសេស គុណភាពខ្ពស់

 Sa Pa ជំរុញខ្លាំងបណ្ដាផលិតផលទេសចរណ៍ពិសេស គុណភាពខ្ពស់ - ảnh 1
Sa Pa ជំរុញខ្លាំងបណ្ដាផលិតផលទេសចរណ៍ពិសេស គុណភាពខ្ពស់

(VOV)_​នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម ទើបនឹងបានអនុម័តលើ​ផែនការមេ
អភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Sa Pa ខេត្ត Lao Cai ដល់​ឆ្នាំ ​២០៣០ដោយមានគោល
ដៅអភិវឌ្ឍន៍ផលិតផលទេសចរណ៍ពិសេស គុណភាពខ្ពស់ ទាក់ទាញភ្ញៀវទេសចរណ៍ជាង
៥លាននាក់។ តាមគំរោង មណ្ឌលទេសចរណ៍ជាតិ Sa Pa នៅស្រុក Sa Pa ដោយមានផ្ទៃដីជាង១៥០០ហិកតា។ ​គោលដៅរបស់គំរោងការណ៍នេះគឺដល់ឆ្នាំ២០២០ មណ្ឌលទេសចរណ៍
 Sa Pa បំពេញបានបទដ្ឋានទាំងឡាយ ហើយបានទទួលស្គាល់ជាមណ្ឌលទេសចរណ៍ជាតិ។
 មុនឆ្នាំ ២០៣០ មណ្ឌលទេសចរណ៍ Sa Pa ក្លាយទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍សំរាកលំហែកាយ វប្បធម៌ ថ្នាក់ជាតិនិងអន្តរជាតិមានគុណភាពខ្ពស់ មានគ្រប់សមត្ថភាពដើម្បី
ប្រកួតប្រជែងជាមួយតំបន់ផ្សេងៗទៀតនៅក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ