SCO គាំទ្រដោះស្រាយបណ្ដាជំលោះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ
(VOVWORLD) - សន្និសីទកំពូលអង្គការសហប្រតិបត្តិការសៀងហាយ (SCO) លើកទី ១៨ បានបិទបញ្ចប់នាយប់ថ្ងៃទី ១០ មិថុនា នៅទីក្រុង Qingdao ខេត្ត Shandong របស់ ចិន។
SCO គាំទ្រដោះស្រាយបណ្ដាជំលោះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ |
សន្និសីទកំពូលអង្គការសហប្រតិបត្តិការសៀងហាយ (SCO) លើកទី ១៨ បានបិទបញ្ចប់នាយប់ថ្ងៃទី ១០ មិថុនា នៅទីក្រុង Qingdao ខេត្ត Shandong របស់ ចិន។ សន្និសីទបានចេញសេចក្តីថ្លែងការណ៍រួមទីក្រុង Qingdao ព្រមទាំង សេចក្តី សារព័ត៌មានដែលបានសង្កត់ធ្ងន់ទៅលើតួនាទីកាន់តែសំខាន់នៃអង្គការនេះ ដោយការបំពេញបន្ថែមប្រទេសជាសមាជិកចំនួន ២ ទៀតគឺឥណ្ឌានិង ប៉ាគីស្ថាន។ សេចក្តីសារព័ត៌មានបានលើកច្បាស់ថា៖ SCO កំពុងមានឱកាស បើកទូលាយដោយឥទឈប់ឈរដោយមានការរួមបញ្ជូលប្រទេសជាសមាជិក ចំនួន ២ ទៀតគឺឥណ្ឌានិងប៉ាគីស្ថាន។ បណ្ដាប្រទេស SCO ទាំងឡាយប្តេជ្ញា គាំទ្រដំណើរការសម្រុះសម្រួលជំលោះនៅអាហ្វហ្គានីស្ថាន ស៊ីរី មជ្ឈឹមបូព៌ារ ឧបទ្វីបកូរ៉េក៏ដូចជាតំបន់ផ្សេងទៀត ដោយឈរលើច្បាប់អន្តរជាតិ។ ប្រទេស SCO ទាំងឡាយសុទ្ធតែអះអាងលើសារសំខាន់នៃការអនុវត្តជាបន្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ ក៏តាមសេចក្តីសារព័ត៌មាននេះថា៖ Kyrgyzstan ទទួលតំណែងជា ប្រធានប្តូរវែនរបស់ SCO នាឆ្នាំ ២០១៩ ផងដែរ៕