SCO ចេញសេចក្តីប្រកាសរួមអំពីបញ្ហាក្តៅគគុះជាច្រើន

SCO ចេញសេចក្តីប្រកាសរួមអំពីបញ្ហាក្តៅគគុះជាច្រើន - ảnh 1
ទិដ្ឋភាពនៃសន្និសីទកំពូល SCO(រូបថតៈ brecorder.com)


(VOVworld)-នាថ្ងៃទី១៣កញ្ញា សន្និសីទកំពូលអង្គការសហប្រតិបត្តិការ​សៀងហៃ
(SCO)លើកទី១៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Bishkek របស់ Kyrgyzstan តាមរយៈ
សេចក្តីប្រកាស Bishkek ។ សេចក្តីប្រកាស Bishkek បានលើកច្បាស់ថាបណ្តាប្រ
ទេសជាសមាជិក SCO ជម្រុញកសាងបរិយាកាស ព័ត៌មាន ទូលំទូលាយ សមភាព
សុវត្ថិភាព និងសន្តិភាពដោយឈរលើគោលការណ៌គោរព អធិបតេយ្យភាពជាតិ
និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។ និយាយដល់ព្រឹត្តិ
ការណ៌អន្តរជាតិក្តៅគគុះសេចក្តីប្រកាស Bishkek បាន សង្កត់ធ្ងន់ថា  SCO សម្តែង
ក្រីព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅ មជ្ឈឹមបូព៌ា និងអាហ្វិ្រកខាងជើង។
SCO គាំទ្រការផ្ទេប្តូរឃ្លំាងអាវុធគីមីក្រោម ការត្រួតពិនិត្យរបស់អន្តរជាតិ និងបាន
បំផ្លាញចោលពេលដែលស៊ីរីចូលរួម អនុសញ្ញាហាមឃាត់ស្រាវជ្រាវ ផលិត ផ្ទុក
បំរុងនិងប្រើប្រាស់ប្រភេទអាវុធប្រល័យលោកនេះ។ SCO ក៏បានអំពាវនាវ ដំណើរ
ការយ៉ាងឆាប់ៗកិច្ចចរចារ៦ភាគី អំពី កម្មវិធីនុយក្លេអ៊ែរបស់ព្យុងយំាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ