Seoul នឹងរក្សាការផ្តល់ជំនួយមនុស្សធម៌សំរាប់ព្យុងយ៉ាង

Seoul នឹងរក្សាការផ្តល់ជំនួយមនុស្សធម៌សំរាប់ព្យុងយ៉ាង - ảnh 1
Seoul នឹងរក្សាការផ្តល់ជំនួយមនុស្សធម៌សំរាប់ព្យុងយ៉ាង (Image: Vietnam+)

(VOVworld) – ក្នុងសន្និសីទកាសែតប្រចាំនាថ្ងៃទី ២១ ឧសភា អ្នកនាំពាក្យក្រសួង សម្របសម្រួលកូរ៉េខាងត្បូង លោកស្រី Park Su-jin បានអះអាងថា៖ Seoul នឹងរក្សា ការផ្តល់ជំនួយមនុស្សធម៌សំរាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដោយ
មិនអើពើដល់ការដែលព្យុងយ៉ាងបដិសេធសំណើរផ្តល់ជំនួយនៃអង្គការស៊ីវិលមួយ
ចំនួនរបស់កូរ៉េខាងត្បូង។ ដោយសារ ភាគីព្យុងយ៉ាងបានចាត់ទុកថា៖ Seoul បាន
ឆ្លៀតឱកាស នេះដើម្បីអនុវត្តគោលដៅនយោបាយ។ ប៉ុន្តែ លោកស្រី  Park Su-jin គ៏បានអះអាងនូវគោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺផ្តល់ជំនួយមនុស្សធម៌
សំរាប់ប្រជាជននៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងនៅតែរក្សា
សកម្មភាពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ