Seoul - ព្យុងយ៉ាងដំណើរការចរចារអំពីផលប្រយោធន៍ចំពោះ ពលករនៃកូរ៉េខាងត្បូងនៅ Kaesong

Seoul - ព្យុងយ៉ាងដំណើរការចរចារអំពីផលប្រយោធន៍ចំពោះ ពលករនៃកូរ៉េខាងត្បូងនៅ Kaesong - ảnh 1
ការចរចារថ្នាក់ឯកទេសអំពីរាល់ វិធានការការពារផលប្រយោធន៍របស់ពលករកូរ៉េខាងត្បូង
នៅមណ្ឌលឧស្សាហ កម្មរួម Kaesong រវាងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាមួយកូរ៉េ ខាងត្បូងបានប្រព្រឹត្តទៅ។ (Image: Vietnam+)

(VOVworld) – តាមសេចក្តីប្រកាសនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលត្រូវបាន
នាំចេញ នាថ្ងៃទី ២៦ កញ្ញា​ ឲ្យដឹងថា៖ ការចរចារថ្នាក់ឯកទេសអំពីរាល់វិធានការការ
ពារផលប្រយោធន៍របស់ពលករកូរ៉េខាងត្បូងនៅមណ្ឌលឧស្សាហ កម្មរួម Kaesong រវាងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាមួយកូរ៉េខាងត្បូងបានប្រព្រឹត្ត
ទៅ។ ក្នុងការចរចារនេះ ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហា គតិយុត្តិនិងរដ្ឋបាលក្នុង
ការដោះស្រាយការរំលោភច្បាប់របស់ពលករកូរ៉េខាងត្បូង ក្នុងពេលធ្វើការនៅ
មណ្ឌលឧហ្សាហកម្មរួម Kaesong ផងដែរ។ ភាគីទាំង ២ ក៏បានផ្លាស់ប្តូរទស្សនៈ
អំពីការចាំបាច់ចំពោះការប្រើប្រាស់បណ្ដាញ internet និង ទូរស័ព្ទចល័តក្នុងតំបន់
ពោលខាងលើ។ ក្នុងពេលនោះ មន្ត្រីផ្សេងទៀតរបស់​ក្រសួងបង្រួបបង្រួមកូរ៉េខាង
ត្បូងបានឲ្យដឹងថា៖ ព្យុងយ៉ាងមិនទាន់បកស្រាយអំពីមូលហេតុលុបចោលការចរ
ចារថ្នាក់អនុគណៈកម្មការអំពីការដោះស្រាយការ ខ្វែងគំនិតទ្វេភាគីដោយចៃដន្យ
នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ