SIAL កាណាដា ២០២៤ បើកឱកាសនាំចេញអាហារកែច្នៃសម្រាប់អាជីវកម្មវៀតណាម
(VOVWORLD) - ការតាំងពិពណ៌កសិផលនិងអាហារកែច្នៃដ៏ធំបំផុតនៅអាមេរិកខាងជើង (SIAL) បានប្រព្រឹត្តិទៅនៅទីក្រុង Montreal ប្រទេសកាណាដា នាចុងសប្តាហ៍កន្លងទៅ ដោយទាក់ទាញអ្នកតាំងពិព័រណ៍រាប់ម៉ឺននាក់មកពីប្រទេសជាង ៤០ និងមន្ត្រីជាង ២០.០០០ នាក់មកពីជុំវិញពិភពលោក។
ចូលរួម SIAL កាណាដា ឆ្នាំ២០២៤នេះ ស្តង់រទំនិញបស់អាជីវកម្មវៀតណាមមានចំនួនពីរគឺ Thuan Phong (Tufoco) និង Sapo DAKLAK បានទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទស្សនាជាច្រើន បើកចេញយថាទស្សន៍នាំចេញអាហារកែច្នៃនាពេលអនាគត។
ទិដ្ឋភាពនៃពិព័រណ៍កសិផលនិងអាហារកែច្នៃដ៏ធំបំផុតនៅអាមេរិកខាងជើង- SIAL។ រូបថត៖ TTXVN |
ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅកាណាដា លោកស្រី Tran Thu Quynh បានឲ្យដឹងថា ស្ថានទូតតែងតែគាំទ្រអង្គភាពអាជីវកម្មវៀតណាមចូលរួមក្នុងពិព័រណ៍នេះ។ ជារៀងរាល់ឆ្នាំ ស្ថានទូតបានបង្ហោះព័ត៌មានអំពី SIAL នៅវៀតណាម ដើម្បីឲ្យអាជីវកម្មវៀតណាមមានឱកាសឈានចូលទីផ្សារអាមេរិកខាងជើង”៕